តួឯកប្រុសលោក Toomtam បង្ហោះរូបបង្ហាញមុខគូស្នេហ៍ តែមិនមែនតួឯកស្រីដែលមានពត៌មានជាមួយគ្នាទេ!!

អីយ៉ា!​ តារាសម្ដែងជាតួឯកប្រុសមានប្រជាប្រិយភាពមួយរូបក្នុងរឿងភាគថៃលោក Toomtam Yuttana ពេលនេះព្រមបង្ហាញមុខគូស្នេហ៍ថ្មីហើយ​ តែធ្វើឲអ្នកគាំទ្រងឿងឆ្ងល់ព្រោះមិនមែនជាតារាស្រីដែលមានពត៌មានល្បីជាមួយរូបលោកកន្លងមកនោះឡើយ។

ដោយរយះពេលកន្លងមកនេះតារាប្រុសលោក Toomtam បានត្រូវបានអ្នកគាំទ្រចាប់ដៃគូឲជាមួយតួឯកស្រីនាង Nat Aniporn ព្រោះទាំងគូបានសម្ដែងរឿងរួមគ្នា ថែមល្អូកល្អើនក្រៅឆាកសម្ដែងទៀតផង។ ភាពជិតស្និទ្ធរបស់អ្នកទាំងពីរបានធ្វើឲអ្នកគាំទ្រជាំច្រើនគិតថាតួឯកទាំងពីរដួងជាគូស្នេហ៍ក្នុងជីវិតពិត តែពេលនេះបានបង្ហាញហើយថារឿងមិនពិតនោះទេ ព្រោះតួឯកប្រុសលោក Toomtam បានបង្ហោះរូបគូស្នេហ៍រូបពិិតមកឲឃើញហើយ។

After Footer (Active) - damrei Mr1 Zone2

ដៃគូតារាសម្ដែង Toomtam និង Nat

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ