នៅផ្ទះខ្ចិលស្លៀកច្រើន! Prang Kannaran គ្រាន់តែតែងខ្លួននៅផ្ទះសោះ ប៉ុន្ដែធ្វើអោយហ្វេនៗស្ទើរតែឈាមច្រមុះអស់ហើយ!! មានរូបភាព
ជាសុភាពនារីម្នាក់ទៀតដែលគ្រប់គ្រងបេះដូងអ្នកគ្រប់គ្នារួចទៅហើយ សម្រាប់តួឯកស្រីមុខស្រទន់យ៉ាង Prang Kannaran ទោះបីជាមួយរយៈនេះមិនបានចេញទៅណា ប៉ុន្ដែដើម្បីបំបាត់ភាបធុញទ្រាន់ សាម៉ីខ្លួនក៏តែងតែក្រោកឡើងទ្រង់គ្រឿងតែងខ្លួនប្ដូរស្ទាយរបស់ខ្លួនជាញឹកញាប់ក្នុងការនៅផ្ទះ
ហើយជាក់ស្ដែង Prang ក៏បានធ្វើអោយហ្វេនៗអ្នកគាំទ្រនៅក្នុង IG @ladiiprang ត្រូវចុចឡាយអោយឡើងចង់សឹកក្រយ៉ៅដៃអស់ នៅពេលឃើញនាងគ្រង់ឈុតដ៏ស្រស់ស្អាតបូករួមជាមួយនិងស្ទាយតែងមុខមាត់សក់ មកថតស្ទាយបែបសប្បាយៗ យ៉ាងស្រស់ស្រាយនៅផ្ទះរបស់ខ្លួនឯង ក្រៅពីនេះនៅមានស្នាមញញឹមតិចៗតែទាក់ទាញខ្លាំង ផ្ញើរដល់ហ្វេនៗទៀត សំខាន់ស៊ិចស៊ីយ៉ាងមានគុណភាពពិតតែម្ដងចា
លើកនេះគ្រប់គ្នាសុទ្ធតែចូលទៅ comment អោយរូបបេះដូងដល់នាងចង់គាំង IG ទៅហើយ ទាំងស្អាត ទាំងស៊ិចស៊ី មិនប្លែកចិត្តទេដែលនាងអាចគ្រប់គ្រងបេះដូងរបស់ហ្វេនៗបានយ៉ាងណែនបែបនេះ
អត្ថបទដោយ : នីត្តា