សុំប្រលះវិញហើយ Gypsy លែងទ្រាំនិងអ្នកខួរ…គ្រាន់តែថតវីដេអូនិយាយគ្នាជាមួយសង្សាសោះក៏ទើស…..រិះគន់ប្រមាថដោយពាក្យ….! មានរូបភាព
បន្ទាប់ពីតារាស្រី Gypsy Kirati ចេញមកផុសវីដេអូពេលកំពុងនិយាយគ្នាលេងជាមួយសង្សាកំលោះជនជាតិ Nicholas ដោយការសន្ទានជាការរាក់ទាក់ក្នុងភាសាថៃ ដែលមនុស្សភាគច្រើនរាក់ទាក់តែទៅលើរូបរាង ថាហេតុអ្វីធាត់ម្ល៉េស ដោយខាងប្រុសយល់ឃើញថាការរាក់ទាក់បែបនេះគឺជាការមើលងាយលើភាពជាធម្មជាតិរបស់មនុស្ស ទោះបីជាមិត្តភ័ក្ដក៏ដោយស្និតប៉ុណ្ណាក៏ដោយក៏មិនគួនិយាយឬរាក់ទាក់បែបនេះ ហើយក៏មានមនុស្សជាច្រើនយល់ស្របនិងរឿងនេះ ហើយចែករំលែកវីដេអូបន្ដគ្នាជាច្រើន
ប៉ុន្ដែរឿងនេះ Gypsy Kirati បែរជាមកជួបនិង comment អ្នកបណ្ដាញសង្គមមួយចំនួន ក្រៅពីមិនទាក់ទងនិងប្រធានបទរបស់នាងថតវីដេអូហើយ នៅបំពុលបរិយាសជាខ្លាំងទៀត ចំពោះពាក្យ comment ទាក់ទងនិងរឿងភេទ ចាប់អារម្មណ៍ទៅលើអ្នកទាំងពីរធ្វើអីជាមួយគ្នាហើយមុននិងមកថតវីដេអូនេះ ហើយនៅមាន comment ប្រមាថមើលងាយបែបអាក្រក់ៗជាច្រើនទៀត
ជាក់ស្ដែង (03 សីហា 2021) Gypsy បានថត comment ទាំងអស់នេះមកផុសចែករំលែកនៅក្នុង facebook ព្រមទាំងនិយាយថា “ជាធម្មតាជាមនុស្សដែលជួបនិង comment យ៉ាប់ៗញឹកញាប់ស្រាប់ ហើយក៏មិនដែលនិងតបតនិងអ្នកណាដែរ….អ្វីដែលត្រូវការគឺ intention វីដេអូនេះគឺបំណងល្អ ចង់អោយនិយាយគ្នា រាក់ទាក់គ្នាដោយពាក្យសំដីគួសមនិងគួអោយស្រលាញ់ អ្វីដែលទទួលបានមកវិញ ក្រៅពីការតាំងចិត្តបំណងល្អដែលត្រូវបានមើលរំលងទៅហើយ នៅមកជួបជាមួយនិងពាក្យថោកទាបយ៉ាប់ៗ insult ជាច្រើន ដែលធ្វើអោយបាត់បង់កំលាំងចិត្ត ហើយនិងអារម្មណ៍ជាខ្លាំង***ការប្រើប្រាស់ពាក្យសម្ដីអោយសប្បាយមាត់ ដើម្បីធ្វើបាបចិត្តអ្នកដទៃ មានផលតាមមកខាងក្រោយណាចា comment ដល់រឿងអវយវភេទ នេះយើងយល់ថាមិនអូខេទេ ប្រមូលទុក រកដើមទង ID រួចរាល់ហើយណាចា សល់តែប្ដឹងឬមិនប្ដឹងតែប៉ុណ្ណោះ
ហើយជឿថាមានមនុស្សស្រីជាច្រើនទៀតដែលជួបដូចជាខ្ញុំ ហើយមិនដឹងថាត្រូវចាត់ការពួកវាយ៉ាងម៉េច “ដោយសារតែស៊ិចស៊ី ទើបត្រូវគេបង្អាប់” “មកពីតែងខ្លួនបែបនិងឯង ទើបត្រូវគេមើលងាយ” តក្កវិជ្ជានេះ យើងថា មិនមែនទេ យើងជឿថា មនុស្សស្រីគួរតែមានសមត្ថភាពជាខ្លួនឯង មានសមត្ថភាពតែងខ្លួន sexy ព្រោះគាត់ពេញចិត្តចំពោះខ្លួនឯង…..ដោយមិនចាំបាច់មកជួបជាមួយនិងពាក្យជាន់ពន្លិចដោយពាក្យភេទនេះទេ អគុណខ្លាំងណាស់ចា”
ក្រៅពីនេះ Gypsy ដាក់ជាសំនួរថា “ការដែលយើងព្យាយាមនៅស្ងៀម ចំពោះការដែលត្រូវគេ Sexual harassment on social media ចាត់ទុកថាយើងទទួលយកវាដោយអូតូម៉ាទិច?” ហើយនៅបង្ហាញប្រាប់ពីហេតុផលក្នុងវីដេអូខាងលើនិងឆ្លើយតបសំនួរនឹងការសង្ស័យរបស់អ្នកអ្នកគ្រប់គ្នាផងដែរថា
“បញ្ជាក់ចំពោះអ្នកដែលចូលចិត្តសង្ស័យតែប៉ុណ្ណោះ 🙂 វីដេអូនេះ ថតដើម្បីជាជំនួយអោយអ្នក “ប្រយ័ត្នពាក្យសម្ដី” ដែលអាចបំផ្លាញ់ទឹកចិត្តអ្នកដទៃ វីដេអូនេះ ថតពេលព្រឹក លើសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ ក្រោយពីភ្ញាក់ពីគេងឆុងកាហ្វេ ធ្វើម្ហូប ហើយយើងក៏បានតែងមុខហើយដែរ ចំណែកឯសង្សាគាត់នៅផ្ទះមិនពាក់អាវទេព្រោះវាជាធម្មតាទៅហើយចា គាត់ជាមនុស្សឆាប់ក្ដៅ ញើសច្រើន ហើយនៅក្នុងវីដេអូគឺគាត់ស្លៀកខោវណាចា……”
អត្ថបទដោយ : នីត្តា