ហែងជេរមកអញជេរទៅ! Art Phasut ដាក់ចំៗមិនប្រណីមាត់នៅពេលមានអ្នកចូលមកជេរខ្លួនថា….ឃើញមនុស្សងាប់សប្បាយណាស់អី? មានរូបភាព

ជាតារាម្នាក់ទៀតដែរលេងមែនទែនចំពោះអ្នកដែលចូលចិត្តចូលមកជេរតាមបណ្ដាញសង្គម សម្រាប់តារាសម្ដែងប្រុស Art Phasut ដោយពេលនេះកំពុងតែដើរជួយដល់អ្នកជួយការលំបាករឿងកូវីដ-19 ហើយត្រូវមកដើររឿងក្ដីចំពោះអ្នកសរសេរ comment ខ្វះខួរគិតជាច្រើននាក់ទៀតហើយក៏មិនប្រលែងអោយរួចខ្លួនដែរ

ដោយថ្មីៗនេះ Art បានបង្ហាញអ្នកមួយចំនួនទៀតដែលចូលមកតវ៉ាជាមួយលោកសប្បាយមែនទេដែលឃើញគេងាប់ ធ្វើអោយលោក Art ត្រូវចេញមកពន្យល់ណែនាំ ចាប់យកចំនុចធំមកបង្ហាញអោយឃើញជាក់ច្បាស់ មុននិងជេរនរណាម្នាក់ ដោយអ្នកសរសេរ comment ម្នាក់និងក៏ព្រមទទួលកំហុសនិងសុំទោស ហើយសាម៉ីខ្លួនបានយករឿងនេះមកចែករំលែកនៅក្នុង​ IG @art_phasut98 អមជាមួយនិងឃ្លារៀបរាប់ថា

After Footer (Active) - damrei Mr1 Zone2

“អានអោយចប់និងដឹងថាសប្បាយណាស់…..នៅពេលគាត់យល់នូវអ្វីចំពោះយើងខុសមកជាច្រើន ទាក់ទងជាមួយនិងអ្នកដែលបានបាត់បង់ជីវិត យើងក៏ត្រូវតែអធិប្បាយ (បានត្រឹមតែអ្នកខ្លះ ព្រោះអ្នកខ្លះទៀតមិនខ្ចីបើកភ្នែកបើកចិត្តមើលអ្វីទាំងអស់) ហើយខ្ញុំក៏បានប្រាប់នូវអ្វីដែលយើងបានធ្វើ….គាត់ប្រហែលជាគិតថាខ្ញុំសប្បាយណាស់ជាមួយអ្នកបាត់បង់ជីវិត ខ្ញុំក៏អោយមើលទៅចុះ ខ្ញុំសប្បាយ ឬមួយដុតដៃដុតជើងជាងអ្នកដទៃទៀតនៅក្នុងសង្គមមនុស្សជាច្រើនទៀត ខ្ញុំគោរពចំពោះការសរសេរ ហើយក៏ធ្វើផងដែរ…

ដឹងទេថាតួនាទីរបស់ខ្ញុំ ដូចដែលធ្លាប់ប្រាប់ “ខ្ញុំជាបុគ្គលម្នាក់មានតួនាទីជួយអោយពួកគេបានរួចជីវិតបាន “រង់ចាំភ្នាក់ងារឬ????? (គិតតែខ្លួនឯង)….ហ៉ើយ”

ហើយនៅមានបិតកន្ទុយដោយ  #ជេរមកជេរវិញ  #សុភាពមកសុភាពត្រលប់

អត្ថបទដោយ : នីត្តា