ក្នុងឆ្នាំ២០២១នេះ ស្តេចកំប្លែងដែលល្បីទូរទាំងពិភពលោក Mr. Bean មានវ័យ៦៦ឆ្នាំហើយ និងមានទ្រព្យសម្បត្តិហូរហៀរចាយមិនអស់!

បើនិយាយពីកំពូលស្តេចកំប្លែងមហាជនច្បាស់ជាបានស្គាល់រួចមកហើយនូវកំពូលតារាកំប្លែងដែលមានឈ្មោះល្បីល្បាញទូរទាំងពិភពលោកគឺលោក Rowan Atkinson ដែលត្រូវបានគេស្គាល់ថាជា Mr. Bean ។

លោកបានកើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៥៥ ក្នុងចក្រភពអង់គ្លេស ហើយក្នុងឆ្នាំនៅក្នុងឆ្នាំ២០២១នេះ លោកមានអាយុ៦៦ឆ្នាំហើយ បើនិយាយពីការខិតខំប្រឹងប្រែងរបស់លោកវិញ គឺលោកបានកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យកំសាន្តនេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

សម្រាប់ទ្រព្យសម្បត្តិ និងរថយន្តសុទ្ធតែម៉ាក់ប្លែកៗនិងល្បីៗជាច្រើនគ្រឿងថែមទៀតផង៖

After Footer (Active) - damrei Mr1 Zone2

១. London Mension

នៅឆ្នាំ ២០១៤ Mr. Bean បានទិញផ្ទះមួយនេះ នៅទីក្រុង London ប្រទេសអង់គ្លេស ក្នុងតម្លៃជាង ៤.៦៥ លានដុល្លារ។

២. McLaren F1

លោកបានទិញរថយន្តនេះនៅក្នុងឆ្នាំ ១៩៩៧ ហើយវាក៏ជាម៉ូដែល ដែលមានល្បឿនលឿនជាងគេក្នុងពិភពលោក។

៣. Jaguar MK7

មួយគ្រឿងនេះជាម៉ូដែល Jaguar MK7 ហើយវាជាឡានកម្រជាងគេបំផុតក្នុងពិភពលោក។ ឡានមួយគ្រឿងនេះ មានតម្លៃខ្ទង់ ៤០ ០០០ ដុល្លារ។​

៤. Land Rover defender 90 Heritage

មួយនេះវិញជាម៉ូដែល Land Rover defender 90 Heritage មានតម្លៃចន្លោះពី ៨០ ០០០ ទៅដល់ ១២០ ០០០ ដុល្លារ។​

៥. 1964 Ford Falcon

មួយនេះជាម៉ូដែល 1964 Ford Falcon ។ លោកបានទិញក្នុងតម្លៃ ៣០ ០០០ ដុល្លារ។​