តើតារាប្រុសសង្ហា Lee Minho ពិតជាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រីទាំង៥រូបនេះមែនរឺទេ?

មហាជនជាច្រើនប្រាកដជាបានស្គាល់ និងមានចិត្តស្រឡាញ់គាំទ្រយ៉ាងខ្លាំងសម្រាប់តារាប្រុសរូបសង្ហា Lee Minho រូបនេះជាមិនខាន ហើយលោកពិតជាមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈភាពយន្តរបស់ប្រទេសកូរ៉េ។

After Footer (Active) - damrei Mr1 Zone2
យ៉ាងណាម៉ិញ បើនិយាយពីរឿងរ៉ាវស្នេហារបស់តារាប្រុសនេះវិញ លោកត្រូវបានគេសង្ស័យថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រីជាច្រើនរូប ដោយសារមូលហេតុធ្លាប់មានសម្តែងក្នុងរឿងរួមគ្នានិងបានធ្វើអោយមហាជនមានការសង្ស័យចំពោះភាពស្និតស្នាលរបស់ពួកគេនៅក្រៅឆាក។

១. Lee Minho និង តារាស្រី Park Min Young 

តារាសម្តែងស្រីជួរមុខម្នាក់នេះ គឺជាមិត្តស្រីដំបូងបង្អស់របស់លោក Lee Min ho នៅក្នុងរង្វង់សិល្បៈ ។ អ្នកទាំងពីរបានរួមការងារសម្តែងជាមួយគ្នាក្នុងឆ្នាំ ២០១១ ក្នុងរឿងភាគ City Hunter ។ ហើយក្រុមហ៊ុនរបស់អ្នកទាំងពីរក៏បានចេញមុខទទួលស្គាល់នូវទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរជាសារធារណៈផងដែរ ប៉ុន្តែត្រឹមរយៈពេលមិនដល់មួយឆ្នាំផង អ្នកទាំងពីរក៏បានចែកផ្លូវគ្នាវិញ ព្រោះតែជាប់រវល់ការងាររៀងៗខ្លួនគ្មានពេលវេលាអោយគ្នា។

២​​. Lee Minho និង តារាស្រី Bae Suzy

តារាសម្តែង និង ជាតារាចម្រៀងមួយរូបនេះ ក៏ជាម្នាក់ក្នុងចំណោមភាគីស្នេហារបស់ Lee Minho ដូចគ្នា ។ នៅឆ្នាំ ២០១៥ ផលិតកម្មទាំងសងខាងក៏បានចេញមុខទទួលស្គាល់ជាផ្លូវការ ។ ទាក់ទងគ្នាបានរយៈពេលប្រមាណ៣ឆ្នាំ អ្នកទាំងពីរក៏បានចែកផ្លូវគ្នាព្រោះតែគ្មានពេលវេលាផ្តល់អោយគ្នា ខណៈមានការមមាញឹកក្នុងការងាររៀងៗខ្លួន។

 ៣. Lee Minho និង តារាស្រី Park Shin Hye

សម្រាប់អ្នកទាំងពីរដែលធ្លាប់បានដើរជាតួឯករួមគ្នានៅក្នុងរឿង The Heirs កន្លងមក អ្នកទាំងពីរត្រូវបានមហាជនសង្ស័យថាមានទំនាក់ទំនងជិតស្និតនិងផ្អែមល្ហែមលើសពីមិត្តរួមអាជីព ប៉ុន្តែអ្នកទាំងពីរមិនបានចេញមុខបកស្រាយពីទំនាក់ទំនងនេះទេ។

៤. Lee Minho និង តារាស្រី Kim Go Eun 

សម្រាប់តួឯកក្នុងរឿង The King ដ៏ល្បីល្បាញទាំងពីររូបនេះក៏បានធ្វើអោយមហាជនមានការសង្ស័យសម្រាប់ទំនាក់ទំនងស្និតស្នាលគ្នាខ្លាំងណាស់ដែរ ប៉ុន្តែមិនមានក្រុមហ៊ុនរឺភាគីណាម្នាក់ចេញមុខប្រកាសទំនាក់ទំនងស្នេហារបស់ពួកគេរឺបង្ហាញបញ្ជាក់ថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងនឹងគ្នានោះទេ។

៥. Lee Minho និង តារាស្រី Seolhyun

អតីតសមាជិកក្រុម AOA រូបនេះ បានជួបគ្នាជាមួយ Lee Minho នៅក្នុងរឿង «Gangnam Blues» ។ អ្នកគាំទ្របានសង្កេតឃើញពួកគេពិតជាមានអ្វីម៉្យាងផ្អែមល្ហែមនៅក្រៅឆាក តែអ្នកទាំងពីរបានចេញមុខមកបដិសេធថាគ្មានទំនាក់ទំនងណាមួយរវាងពួកគេដែលលើសពីមិត្តរួមការងារឡើយ ។