និយាយចឹងបានហ្វេនៗប្រលះ! Chompoo Araya នៅសុខៗស្រាប់តែមានអ្នកចូលមកទើសជីកកកាយរឿង…..ធ្វើដូចនៅភពផ្សេងគ្នាចឹង! មានរូបភាព

មិនថាចាប់កាន់អ្វី ឬធ្វើអ្វីក៏តែងតែមានការចាប់អារម្មណ៍និងស្ថិតក្នុងក្រសែភ្នែករបស់មហាជនជានិច្ច សម្រាប់តារាស្រីស្ទាយហ្វេសិន Chompoo Araya ដែលថ្មីៗនេះដូចជាមានរឿងដ្រាម៉ាកើតឡើងមិនតិចទេ នៅក្នុង IG  @chomismaterialgirl បន្ទាប់ពីសាម៉ីខ្លួនបានផុសរូបថតរបស់ខ្លួនឯងដូចសព្វមួយដង

After Footer (Active) - damrei Mr1 Zone2

ស្រាបតែមានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅ comment ជីកឬសគល់ដាក់ Chompoo ថា (ដូចនៅភពផ្សេងគ្នាចឹងហ្ន*) ហើយក្រោយមកមិនយូរប៉ុន្មានហ្វេនៗក៏ចូលទៅចាត់ការសម្ដែងការយល់ឃើញរៀងៗខ្លួនជាច្រើន មានដូចតទៅនេះ

“សូមធ្វើការអនុញ្ញាត្តិបាទ….ខ្ញុំជាតំណាងរបស់ម៉ាក់ Chompoo ជូនបាយម្ហូបដល់មន្ទីពេទ្យផ្សេងៗរួបរួមប្រហែលជា 70 ថ្ងៃ ហើយមួយថ្ងៃៗ 100 ប្រអប់បូករួមទៅប្រមាណជាខ្ទង់លានបាតហើយបាទ….សូមអនុញ្ញាត្តិអោយទានជ្រាប អគុណ”

“ហើយចង់មកទាមទារស្អីពីម៉ាក់ Chom មិនយល់ គាត់ជាអ្នកដឹងនាំប្រទេសឬអី គាត់ក៏ជាប្រជាជនរួមជាតិដូចជាពួកយើងចឹង គាត់ជួយបានទៅតាមសមត្ថភាពដែលអាចជួយ កុំមកព្យាយាមដាក់សម្ពាធដោយការជីកឬសជីកគល់រឿងរបស់គេ មិនគួអោយស្រលាញ់ទេ ពួកយើងក៏សុទ្ធតែជាក្រុមតែមួយនិងប៉ុន្ដែយើងចេះបែងចែក”

“ភពផ្សេងគ្នាស្រាប់ទៅហើយចា គាត់មកក្នុងពិភពរបស់គេ ព្រំដែនរបស់គេ មនុស្សយើងតែងតែមានក្ដីសុខមិនដូចគ្នាស្រាប់ទៅហើយ អ្នកនាង Chom គាត់ចូលចិត្តថតរូបទៅតាមចំណងចំណូលចិត្តរបស់គាត់ មនុស្សយើងមានក្ដីបែបណាក៏ធ្វើបែបនិង comment ល្អៗក៏បានដែរ ប៉ុន្ដែបើមិនចង់សរសេរក៏គួនៅស្ងៀមៗត្រឹមតែមើលត្រឹមតែចុចឡាយខ្លះក៏បានដែរ មនុស្សយើងមិនចាំបាច់ជីកកកាយរឿងគេគ្រប់រឿងនោះទេ”

“ប្រហែលជាបរិច្ចាគលើសពី 5លានហើយ លក់ខោវអាវបរិច្ចាគដោយគ្មានកាត់យកថ្លៃដើមបន្ទិចណាទេបូករួមទៅក៏ 5សែនបាតដែរ បរិច្ចាគគ្រឿងម៉ាស៊ីនតាមដានចង្វាក់បេះដូងបន្ថែមទៀត រួមទាំងចែកបាយប្រអប់ក្នុងតំបន់មករហូតហើយនៅតាមមន្ទីពេទ្យទៀត គេមិននិយាយតែគេធ្វើតែម្ដង ពួកអ្នកបានតែនិយាយមិនដែលធ្វើគឺមានច្រើនណាស់ មួយភពផ្សេងគ្នាពិតមែនហើយ”

អត្ថបទដោយ : នីត្តា