អូយឈឺភ្នែកណាស់! Aum Patcharapa បង្អួតរាងចង្កេះរាងរាវតូចស្ដើងឡើងអេម សូម្បីតែតួ​ឯកប្រុសរូបសង្ហា….នៅចូលទៅ comment !!! មានរូបភាព

ឈរលំដាប់ថ្នាក់លេខមួយនៅលើបង្លង់ស៊ិចស៊ីគង់វង់យូរអង្វែង សម្រាប់តារាសម្ដែងស្រីរូបស្រស់មុខក្មេងយ៉ាង Aum Patcharapa ព្រោះមិនថាមានតារាថ្មីៗចូលមកច្រើនប៉ុណ្ណាទេ ប៉ុន្ដែ Aum ក៏នៅតែឈរជើងជាប់លេខមួយគ្មានរង្គើរបន្ទិចណាឡើយ ជាតារាម្នាក់ក្នុងដួងចិត្តរបស់ហ្វេនៗគ្រប់ភេទគ្រប់វ័យ

ហើយរឿងសម្រស់ពិតជាភាពអមតៈរបស់នាង ទោះបីជាពេលវេលាកន្លងផុសទៅលឿនយ៉ាងណាក៏នៅតែមិនអាចធ្វើអ្វីនាងបាន ជាពិសេសរូបរាងដ៏ស្រស់ស្អាតស៊ិចស៊ីរបស់នាង ទោះបីចាប់កាន់អ្វីស្លៀកឈុតណាក៏មើលទៅសក្ដ័សមទាំងអស់ ថ្មីៗនេះនេះនាងក៏បានជួលគ្រូបង្វឹកផ្ទាល់ខ្លួនក្នុងការមើលថែរូបរាងកាយហាត់ប្រាណ ធ្វើអោយមានរាងកាន់តែឡូយទ្វេឡើងទៅទៀត

After Footer (Active) - damrei Mr1 Zone2

ជាងនេះទៅទៀតនៅពេលបានឃើញរូបដែល Aum ផុសនៅក្នុង IG ជាមួយនិងសម្លៀកបំពាក់សប្បាយ តែស៊ិចស៊ីមិនធម្មតា អាវយឺតមួយកំណាត់ខ្លួនបង្ហាញចង្កេះ ជាមួយនិងឃ្លារបស់នាងដែលចង់ប្រាប់ថា “ថតរូបនៅផ្ទះ” គ្មានវ័យណាដែលនាងមិនស្អាតនោះទេ អ្នកគាំទ្រ ឃើញហើយចុចឡាយចុចចែករំលែកភ្លាមៗ ថែមទាំង comment សរសើរស្ទើរតែគាំង IG ទៅហើយ​ សូម្បីតែតួ​ឯកប្រុសក្នុងរឿង Mea Bear យ៉ាង S Kantapong នៅចូលទៅ comment សរសើរថា “បង Aum ចង់តែងខ្លួនហើយស្អាតគ្រប់ស្ទាយមិនបានទេណា”

អត្ថបទដោយ : នីត្តា