មួយវគ្គនៃរឿងនេះធ្វើអោយ New Wongsakorn ទប់អារម្មណ៍មិនបាននៅពេលឃើញ Naow Tissanat អោបថើបជាមួយ……ចង់វ៉ៃទូរទស្សន៍ទៀត! មានរូបភាព
ធ្វើអោយតួឯកប្រុស New Wongsakorn ទប់អារម្មណ៍បារម្ភពីសង្សាស្ទើរតែមិនជាប់ នៅពេលបានឃើញឈុតឆាកវគ្គស្នេហានៅក្នុងរឿងភាគកំពុងពេញនិយម Mae Bear ដែលម្ចាស់ចិត្តរូបស្រស់ Naow Tissanat ដើរតួជាអ្នកសម្ដែងស្រីគូជាមួយនិងលោក S-Kantapong
ដោយនៅត្រង់វគ្គស្នេហាផ្អែមល្ហែមជាដើមហេតុ ធ្វើអោយចេញអាការៈហួងហែងសង្សា ព្រោះតែខាងស្រីបានថតហើយនាំយកមកផុសនៅក្នុង IG story @new_wongsakorn បង្ហាញឃើញរូបភាពវគ្គផ្អែមល្ហែមរបស់តួប្រុសតួស្រី មុនពេលទូរស័ព្ទរោទ៍ឡើងនិងបញ្ចប់ស្ថានភាពខាងលើ
ខណៈដែលកំពុងមើលឈុតឆាកនិងខាងប្រុសបានត្រឹមតែធ្វើដៃធ្វើជើងសម្ដែងអាការៈដូចទ្រាំមិនបានចង់តែ….ព្រមទាំងមានថតឃ្លាផុសខ្លីៗថា “បានទូរស័ព្ទជួយទាន់”
ដល់ថ្នាក់នេះផងឬនេះទើបតែថតបាននិងធ្វើការចាក់ផ្សាយប៉ុន្មានវគ្គសោះ New Wongsakorn បង្ហាញអាការៈយ៉ាងនេះទៅហើយ ប្រហែលជាត្រូវដាក់ថេក #អ្នកហួងហែងសង្សា ហើយសាម៉ីខ្លួនហើយមើលទៅ
អត្ថបទដោយ : នីត្តា