ពិតមែនរឺ ដែលមហាជនល្បីថាតារាសម្តែងស្រី Bella និងដៃគូសម្តែងរឿងគឺលោក Pope មានបញ្ហាជាមួយគ្នាដល់ថ្នាក់មើលមុខគ្នាលែងចំ?
មហាជនជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពីតារាសម្តែងស្រីឆ្នើមគឺនាង Bella ដែលនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈថៃអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ រីឯលោក Pope ក៏មានប្រជាប្រិយភាពមិនចាញ់តារាស្រីឆ្នើមរូបនេះប៉ុន្មានដែរ ហើយរឿងភាគថៃជាច្រើន ដែលមានវត្តមានអ្នកទាំងពីរដើរតួសម្តែងជាតួឯកប្រុសស្រី ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
ដោយឡែកកាលពីពេលថ្មីៗកន្លងទៅនេះ បែរជាផ្ទុះនៅការសង្ស័យថាអ្នកទាំងពីរមានរឿងរកាំរកូស ដល់ថ្នាក់មើលមុខគ្នាលែងចំ ដែលដំណឹងនេះបានធ្វើអោយហ្វេនជាច្រើនមានការមិនសប្បាយចិត្តជាខ្លាំង ព្រោះកន្លងមកអ្នកទាំងពីរពិតជាដើរតួសម្តែងរួមគ្នាគឺសាកសមខ្លាំងមែនទែន។
ជុំវិញរឿងរ៉ាងពាក្យចចាមអារាមទាំងនេះ បានធ្វើអោយតារាសម្តែងស្រីឆ្នើម Bella បានចេញមកបកស្រាយថាអ្នកទាំងពីរមិនបានមានរឿងមិនត្រូវគ្នាអ្វីនោះទេ គឺអ្នកទាំងពីរនៅតែមានទំនាក់ទំនងគ្នាជាអ្នករួមការងារល្អដដែរ ហើយរឿងដែលគេនិយាយថាអ្នកទាំងពីរមិនត្រូវគ្នាដល់ថ្នាក់មើលមុខគ្នាមិនចំនេះគឺមិនមានជាការពិតនោះទេ៕