ព្រោះតែមិនមានពេលវេលាផ្តល់អោយគ្នា ចុងក្រោយស្នេហារបស់តារាប្រុស Lee Seunggi ក៏ត្រូវបានបញ្ចប់!

ជីវិតរបស់តារាប្រុសស្រីនីមួយៗសុទ្ធតែពោលពេញទៅដោយភាពមមាញឹកនៅក្នុងការងារ ការថតកម្មវិធី ក៏ដូចជាការសម្តែងរឿងជាដើម។

សម្រាប់រឿងរ៉ាវស្នេហារបស់តារាប្រុសកូរ៉េដ៏មានប្រជាប្រិយភាពមួយរូបគឺលោក Lee Seunggi ក៏ត្រូវបានមហាជនកត់សង្គាល់ថាបានបែកបាក់គ្នាទៅហើយ ព្រោះតែម្នាក់ៗសុទ្ធតែមិនមានពេលវេលាគ្រប់គ្រាន់ផ្តល់អោយគ្នាទៅវិញទៅមក។

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាងក្រុមហ៊ុនរបស់អ្នកទាំងពីរក៏មិនបានមានអ្វីបកស្រាយច្រើនដែរ ព្រោះរឿងរ៉ាវទាំងនេះគឺជារឿងរបស់បុគ្គលហើយខាងក្រុមហ៊ុនក៏មិនបានដឹងរឿងរ៉ាវច្បាស់អ្វីនោះដែរ។ ប៉ុន្តែសម្រាប់ការដែលខាងស្រីបានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន គឺអាចបញ្ជាក់បានថា រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរគឺត្រូវបានបញ្ចប់ហើយ៕