គូស្នេហ៍តារាក្នុងសិល្បះថៃស្រលាញ់គ្នាយូរឆ្នាំនិងមានប្រជាប្រិយភាពគូរបស់តួឯកប្រុសលោក New Wongsakorn និងតួឯកស្រីនាង Now Tisanart រំលឹកអតីតកាលនិយាយពីប្រវត្ដិស្នេហ៍កាលជួបគ្នាដំបូងៗ។
នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះពេលសួរដល់ប្រវត្ដិស្នេហ៍តារាប្រុសស្រីទាំងពីរដួងបានឲដឹងផងដែរថា ពេលដំបូងដែលបានស្គាល់គ្នានោះគឺជួបគ្នាក្នុងនៅកន្លែងថតរឿងដោយអាយុរលោក New បងតារាស្រីនាង Now ដល់ទៅ១៣ឆ្នាំ ធ្វើឲចំណងស្នេហ៍មិនអាចកើតឡើងទេពេលនោះ។ សម័យនោះ Nowកំពុងរៀនវិទ្យាល័យនៅឡើយចំណែករូបលោកគឺរៀបចប់ហើយទើបមកចូលសិល្បះ ថែមទើបតែដឹងថាពេលនេះខាងស្រីគិតថារូបលោកមិនមែនជាប្រុសគិតថាជាខ្ទើយទៀតផង។ តែក្រោយបានធ្វើការរួមគ្នាយូរទៅរំលងរយះពេលយូរឆ្នាំ ទាំងគូក៏បានស្គាល់ចិត្តគ្នានិងទាក់ទងគ្នាមកដល់ពេលនេះបានរយះពេល៨ឆ្នាំហើយ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ