មហាជនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីភាពល្បីល្បាញនិងសម្រស់ដ៏ស្រស់ស្អាតរបស់កំពូលតារាស្រី Chompoo Araya និងជាពិសេសគឺភាពគួរអោយស្រឡាញ់របស់កូនប្រុសទាំងពីររូបនេះតែម្តង។
កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះនិងកូនៗបានរៀបចំពិធីខួបកំណើតជូនដល់លោកប៉ា ដែលមានរយៈពេលមិនឆ្ងាញ់ពីខួបកំណើតរបស់ម៉ាក់ៗប៉ុន្មានទេ។
ទោះបីជាពិធីរៀបចំឡើងបែបសាមញ្ញ លក្ខណៈគ្រួសារគ្នាតែប៉ុន្មាននាក់ក៏ពិតមែន ប៉ុន្តែមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺ ភាពគួរអោយស្រឡាញ់របស់កូនៗទាំងពីររូប ដោយឃើញថាពេលដែលលោកប៉ាអោយថើបអ្នកម៉ាក់ អូន Bhayu ដូចជាមានការអៀនខ្លាំងជាងអ្នកម៉ាក់ទៅទៀត គឺពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់៕