កំពុងតែមានផ្ទៃពោះជិតគ្រប់ខែផង! Mew Nittha និយាយពីទុក្ខកង្វល់ក្នុងចិត្តទាំងទឹកភ្នែកព្រោះតែអ្នកបើកឡានបានឆ្លងកូវីដ-19!! មានវីដេអូ

Mew Nittha អ្នកម៉ាក់ដៃថ្មីពរពោះបាន 7ខែហើយ មានទុក្ខកង្វល់ដល់ថ្នាក់ទឹកភ្នែក ក្រោយពីអ្នកបើកឡានបានឆ្លងកូវដ ស្វាមីចាំលួងលោមមិនឃ្លាតប៉ុន្ដែចុងក្រោយពិនិត្យឃើញថាអវិជ្ជមាន

អនាគតអ្នកម៉ាក់ដៃថ្មី Mew Nittha ភរិយាជាទីស្រលាញ់របស់លោកហៃសូ Saint ដោយពេលនេះពរពោះបាន 7ខែហើយ នៅមិនប៉ុន្មានខែទៀតក៏និងបានឃើញមុខកូនស្រីដំបូងហើយ ជាពិសេសពេលនេះកំពុងតែមានការរាតត្បាតខ្លាំងពីកូវីដ-19 ទើបធ្វើនាងកាន់តែប្រុងប្រយ័ត្នខ្ពស់ មិនចេញពីផ្ទះ មិនជួបមិត្តភ័ក្ដអស់ពេលជាច្រើនខែ ប៉ុន្ដែក៏ត្រូវមកជួបរឿងកង្វល់ចិត្តទាល់តែបានព្រោះតែអ្នកបើកឡានប្រាប់ថាឆ្លងកូវីដ-19

After Footer (Active) - damrei Mr1 Zone2

នៅក្នុងយូធូប MewNittha EP.នាំទៅមើលបន្ទប់ថ្មីជាលើកដំបូង….រងចាំទទួល baby តូច! ចន្លោះពេលដែលអ្នកទាំងពីរនាំទៅមើលបន្ទប់របស់កូនស្រី Mew បាននិយាយប្រាប់រឿងរ៉ាវខ្វល់ចិត្តបំផុតហើយពិបាកចិត្តខ្លាំងណាស់ដល់ថ្នាក់ហូទឹកភ្នែកយំទប់លែងជាប់ ព្រោះតែអ្នកបើកឡានប្រាប់ថាគាត់មានឆ្លងកូវីដ

ដោយ Mew ប្រាប់ថានាងត្រូវបានចាត់ទុកថាជាក្រុមអ្នកហានិភ័យខ្ពស់ដូចគ្នាព្រោះទើបតែជួបជាមួយអ្នកបើកឡានកាលពី 6ថ្ងៃមុន ចុងក្រោយទាំងគូបានធ្វើការត្រួតពិនិត្យ Rapid Test លទ្ធផលចេញមកជាអវិជ្ជមានអាចនិយាយប្រាប់បានថាធូរចិត្តបំផុត

ក្រៅពីនេះ Mew-Saint បាននាំទៅមើលបន្ទប់ថ្មីដែលធំជាងមុនទៅទៀត រងចាំទទួលក្មេងតូចនិងមកដល់មិនប៉ុន្មានខែខាងមុខនេះ

អត្ថបទដោយ : នីត្តា