Shayfa-Phayu ធ្វើខួបកំណើតជូនប៉ា Nott ប៉ុន្ដែពេលឃើញប៉ាៗអោបម៉ាក់ៗស្រាប់តែ….ទប់មិនឈ្នះ!! មានវីដេអូ

មានសកម្មភាពគួអោយស្រលាញ់និងបបួលហ្វេនៗញញឹមទៀតហើយ សម្រាប់គ្រួសាររបស់លោកប៉ានិងអ្នកម៉ាក់ Nott Witsarut -​ Chompoo Araya និងកូនប្រុសភ្លោះទាំងពីរ Shayfa-Phayu ដោយថ្មីៗនេះធ្វើអោយហ្វេនៗញញឹមថ្ពាល់ប៉ោងចំពោះសកម្មភាពក្នុងថ្ងៃកំណើតរបស់ប៉ាៗ ឆ្នាំនេះភរិយាហើយនិងកូនៗរៀបចំពេញទៅដោយក្ដីស្រលាញ់និងភាពកក់ក្ដៅបំផុត

នៅក្នុង IG ផ្ទាល់ខ្លួនរបស់ម៉ាក់ ​ Chompoo បានផុសនូវវីដេអូពេលខ្លួន​ឯងនិងកូនៗ surprise ថ្ងៃកំណើត លើកនំខេកមកអោយផ្លុំទៀនអមជាមួយនិងភួងម៉ាល័យស្អាតៗ យកមកក្រាបសំពះ ហើយកូនៗក៏នាំគ្នាមកក្រាបសំពះលោកប៉ាដោយភាពគួអោយស្រលាញ់ចាំទទួលពរពីលោកប៉ាយ៉ាងកក់ក្ដៅ

After Footer (Active) - damrei Mr1 Zone2

តែពេញចិត្តបំផុតនៅពេលម៉ាក់ៗ យកកម្រងផ្កាមកអោយប៉ាៗ ហើយប៉ាៗក៏អោបថើបម៉ាក់ធ្វើអោយអូន Phayu ជាអ្នកភ្លក់នំខេកញញឹមអឹមអៀនជាខ្លាំង ឡើងហ្វេនៗកើតអាការខ្នាញ់ចំពោះ Phayu ណាស់

អត្ថបទដោយ : នីត្តា