តារាស្រីថៃនាង Ing Ing Ingnapat ចេញមកបកអាក្រាតមិនបាច់ធ្វើជាតារាប្រទេសថៃក៏បានព្រោះសំបូរតែអ្នក bullies…..! មានវីដេអូ
ជាអ្នកល្បីឈ្មោះម្នាក់ទៀតទោះបីជានាងងាកខ្លួនធ្វើអ្វីក៏ត្រូវបានគេចាប់អារម្មណ៍ទាំងអស់ សម្រាប់តារាបង្ហាញម៉ូតស្រី Ing Ing Ingnapat
ហើយជាក់ស្ដែងសាម៉ីខ្លួនក៏បានឆ្លៀតឪកាសចេញមកឆ្លើយតបនិងសំនួររបស់អ្នកគាំទ្រតាមរយៈ IG story @ing_ingnapat ក្នុងប្រធានបទសំខាន់ដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលបំផុតគឺនៅពេល Ing Ing និយាយរឿងគម្រោងផែនការនៃការធ្វើការនៅថ្ងៃអនាគតរបស់នាង ក្រោយពីមានអ្នកគាំទ្រម្នាក់សួរថា “បងស្រីហា ធ្វើជាតារាកូរ៉េទៅចូលចិត្ត”
ដោយចម្លើយរបស់ Ing Ing មិនត្រឹមតែជាការនិយាយពីឪកាសក្នុងការធ្វើការលំដាប់អន្តរជាតិរបស់ខ្លួនទេ ប៉ុន្ដែក្នុងប្រយោគចុងក្រោយដែលមាននិយាយពីអារម្មណ៍របស់នាងក្នុងការធ្វើការក្នុងសិល្បៈប្រទេសថៃទៀតផង
“មានភ្នាក់ងារសិល្បៈខាងកូរ៉េទាក់ទងមកថតម៉ូតហើយចា និងខាងចិនរងចាំតែប្រទេសបើកវិញ ទៅល្បីនៅកន្លែងផ្សេងក៏បាន មានអ្នក bullies ខ្ញុំ សិល្បៈថៃមិនចាំបាច់យកក៏បាន 55555”
អត្ថបទដោយ : នីត្តា