តារាប្រុសកូរ៉េលោក Kim Bum ប្រឡូកក្នុងវិស័យការសម្ដែង១៥ឆ្នាំមុខមាត់នៅតែក្មេងវ័យ តើអាយុរពិតប៉ុន្មានដែរ?

តារាប្រុសលោក Kim Bum មានឈ្មោះពិតហៅថា Kim Sang-bum ជាតារាក្នុងរង្វង់សិល្បៈកូរ៉េខាងត្បូងទាំងជាអ្នកចម្រៀង អ្នកសម្ដែងនិងជាម៉ូដែលល្បីឈ្មោះ។ គិតមកដល់ពេលនេះតារាប្រុសដួងនេះបានប្រឡូកក្នុងវិស័យសិល្បៈមកជាង១៥ឆ្នាំហើយ ក្នុងរយះពេលដ៏យូរនេះរូបលោកក៏បានបន្សល់ស្នាដៃក្នុងរឿងភាគជាច្រើនផងដែរ ជាពិេសសក្នុងរឿងF4កូរ៉េ ដែលជារឿងធ្វើឲរូបលោកមានឈ្មោះបោះសំលេងល្បីល្បាញ។

រលឹកដល់ការឈានជើងចូលសិល្បះដំបូងតារាប្រុសលោក Kim Bum គឺរូបលោកបានមកប្រកួតក្នុងកម្មវិធី Survival Star Audition និងបានសម្ដែងរឿងដំបូងក្នុងរឿង Rude Woman។ បន្ទាប់មកក៏បានសម្ដែងក្នុងរឿងជាបន្ដបន្ទាប់ដូចជា៖ V Love, Hidden Identity, Mrs. Cop 2 , Tale of the Nine-Tailed, Law School, The Ghost Doctor និងមានភាពយន្ដចាក់បញ្ចាំងជាច្រើនទៀត។ ឃើញសម្ដែងក្នុងរឿងភាគជាច្រើនជាមួយមុខមាត់នៅតែក្មេងវ័យមិនផ្លាស់ប្ដូរនេះការពិតអាយុររបស់លោក Kim Bum មានអាយុរ៣២ឆ្នាំហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ