Rangsit និយាយពីអារម្មណ៍ពិតមុនចាក់វ៉ាក់សាំងនៅប្រទេសកូរ៉េគិតច្រើនដល់ថ្នាក់ត្រូវមើលមុខប្រពន្ធកូនព្រោះតែ….! មានរូបភាព

Ouan Rangsit  បង្ហើបប្រាប់ពីរឿងរ៉ាវក្រោយពីបានចាក់វ៉ាក់សាំង Pfizer នៅឯកូរ៉េ គិតច្រើនខ្លាំងណាស់បន្ទាប់គ្រូពេទ្យនិយាយដល់ថ្នាក់ត្រូវសម្លឹងមើលមុខប្រពន្ធកូនតែម្ដង

លោកប៉ាកូនមួយកំពូលសង្ហា Ouan Rangsit  បន្ទាប់បានសម្រេចចិត្តនាំកូនប្រុសអូន Roha ហើយនិងភរិយា Mango រើបង្វិចហោះមកកាន់ប្រទេសកូរ៉េជាស្រុកកំណើតរបស់ភរិយា ព្រោះចង់អោយកូនប្រុសនៅស្និតស្នាលជាមួយលោកតាលោកយាយ ហើយការត្រលប់មកលើកនេះគឺថានៅយូររយៈពេលវែងតែម្ដងចា

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Rangsit បានបង្ហាញរូបភាពរបស់ខ្លួនខណៈពេលកំពុងទទួលចាក់វ៉ាក់សាំង Pfizer ជាលើកដំបូង ព្រមទាំងបង្ហាញពីរឿងវ៉ាវខណៈថាគិតច្រើនណាស់ ដល់ថ្នាក់មើលមុខប្រពន្ធកូន

“#រឿងរ៉ាវក្រោយពីចាក់វ៉ាក់សាំងបាទ បន្ទាប់ពីចុះឈ្មោះចាក់វ៉ាក់សាំងកាលពីមួយខែកន្លងទៅហើយ តាមពេលវេលានិងទទួលបានប្រហែលជាចុងខែសីហា ប៉ុន្ដរាល់ៗថ្ងៃ ក៏តែងតែមានសារផ្ញើរមកអោយដល់អ្នកដែលចុះឈ្មោះទទួលចាក់វ៉ាក់សាំងជំនួសអ្នកដែលបានលើកលែង ហើយថ្ងៃនេះក៏ចុចយល់ព្រម ដូចជាចុចរាល់ថ្ងៃកន្លងមក តែថ្ងៃនេះបែរទៅជាចុចជាប់អីណា ហើយពេលមកដល់គ្លីនិចមិនមានមនុស្សទាល់តែសោះ ការរៀបចំរបៀបរបបចាក់វ៉ាក់សាំងនៅទីពិតជាល្អខ្លាំងណាស់”

“មុននិងចាក់គេអោយនិយាយជាមួយពេទ្យហើយពេទ្យក៏ប្រាប់ថាគិតអីល្អៗ មានអ្នកចាក់វ៉ាក់សាំងស្លាប់ និងខ្វិន ពិការ ហើយឈាមកកនៅក្នុងខួរក្បាល បេះដូង (គ្រប់ពាក្យសម្ដីនិយាយដោយអារម្មណ៍ត្រជាក់ធ្វើដូចជាវានិងកើតឡើងចំពោះយើងមែន)ស្ដាប់ហើយក៏សួរពេទ្យវិញថានិយាយបែបនេះប្ដូរចិត្តមិនចាក់ល្អជាងទេដឹង ពេទ្យប្រាប់ថាសាកគិតអោយច្បាស់ម្ដងទៀតទៅចឹង”

“ក្រោយពីបាននិយាយជាមួយគ្នាមួយសន្ទុះទើបសួរថាពេទ្យម្ដងទៀតសរុបមកចាក់ឬមិនចាក់ ពេទ្យប្រាប់ថាត្រូវតែចាក់ ទើបសុំសរុបមក ចាក់ក៏ចាក់ ដល់ពេលចូលទៅចាក់គ្រប់យ៉ាងពិតជាលឿនណាស់ ថតរូបស្ទើរតែមិនទាន់ទេ វ៉ាក់សាំងដែលទទួលបានថ្ងៃនេះជា Pfizer ណាបាទ នរណាដែលធ្លាប់ចាក់ប្រភេទនេះមានអាការៈបែបណាសូមជួយប្រាប់ផង  ពេទ្យគំរាមឡើងខ្លាចអស់ហើយ មើលមុខប្រពន្ធកូនព្រោះខ្លាចថាខ្លួនឯងនិងកើតរឿងអ្វីឡើង  #វ៉ាក់សាំងទីមួយ”

អត្ថបទដោយ : នីត្តា