តារាប្រុសវ័យក្មេង សំឡេងផ្អែមពីរោះ The Toy ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យចម្រៀងបែបយុវវ័យ។ ហើយកាលពីពេលថ្មីៗនេះ មានមហាជនមួយចំនួនបានធ្វើការស្តីបន្ទោសទៅដល់លោកយ៉ាងធ្ងន់ធ្ងរ ទាំងដែលលោកមិនបានដឹងអ្វីទាំងអស់។
មូលហេតុនៃការស្តីបន្ទោសគឺមកពីមហាជនបានយល់ច្រឡំថាតារាប្រុសវ័យក្មេង The Toy រូបនេះបានចាក់សំលាប់មិត្តស្រីរបស់ខ្លួនអោយស្លាប់ភ្លាមៗ ប៉ុន្តែអ្នកដែលបានប្រព្រឹត្តិបទល្មើសនេះគឺមិនមែនលោកនោះទេ គឺតារាប្រុសវ័យក្មេងមួយរូបផ្សេងទៀតដែលមានឈ្មោះ ToyToy ដែលស្តាប់ទៅមានភាពស្រដៀងទៅនឹងឈ្មោះរបស់លោក។
យ៉ាងណាម៉ិញក្រោយពេលត្រូវបានគេច្រឡំស្តីអោយបែបនេះរួចមក លោកក៏បានចេញមកនិយាយបញ្ជាក់នៅលើ Status របស់ខ្លួនជូនដល់មហាជនដែលមានការយល់ច្រឡំមកលើរូបលោក៕