ទោះបីជាមានកូនស្រី តែសម្រាប់គូរបស់ Janie Alphat ជាមួយស្វាមី Mickey Non ចូលចិត្តតែងខ្លួនអោយកូនស្រីបែបសង្ហាៗ ស្ទាយបែបប្រុសៗ ស្លៀកខោវជាងស្លៀកសំពត់ អាចនិយាយបានចម្លងស្ទាយសង្ហាតាមម៉ាក់ៗ Janie បានមកយ៉ាងល្អ
ជាពិសេសនៅពេលបានឃើញរូបភាពជាក់ស្ដែងរបស់អូន Nola ជាមួយនិងម៉ាក់ Janie ថតរូបគូជាមួយគ្នា ម៉ាក់កូនមកក្នុងក្រុមស្ទាយតែមួយទាំងខោវទាំងអាវដូចភ្លោះចឹង មិនត្រឹមតែប៉ុណ្ណឹងទេគឹថាស្ទាយឈរផុសគឺដូចគ្នាណាស់
ឈរផុសថតស្ទាយដៃជ្រេងហោប៉ៅ មុំមុខនិងខ្លួនដូចអ្នកអាជីពចឹង ពេលបងៗគាត់បានឃើញបែបនេះហើយ លង់ស្រលាញ់កាន់តែខ្លាំងទៀត ថែមទាំងនិយាយថា “សង្ហា” ដល់ថ្នាក់បរិយាយលែងត្រូវ ពីរនាក់ម៉ាក់កូនពិតជាមកក្នុងពុម្ភតែមួយមែនហើយ
អត្ថបទដោយ : នីត្តា