គ្រាន់តែចឹងសោះគាំងដែរ! Kimberly ធ្វើអោយ IG គាំងដោយសារតែឈុតដើរមាត់សមុទ្ររបស់នាងឡើងកប់….! មានរូបភាព

ដើម្បីសុវិត្តភាពក្នុងកំឡុងស្ថានភាពកូវីដបែបនេះ គ្រប់គ្នាបើមិនចាំបាច់ទេត្រូវផ្ទះ ដូចជាតារាសម្ដែងស្រី Kimberly ច្បាស់ណាស់ថានៅផ្ទះយូរទើបព្យាយាមធ្វើគ្រប់កិច្ចការ ទាំង review ម្ហូបអាហារជួយដល់អ្នកជួបការលំបាក ធ្វើម្ហូបអាហារ ហាត់ប្រាណ

ហើយនៅពេលនេះអាកាសធាតុក៏ក្ដៅ ប្រាកដណាស់ថា Kimberly ច្បាស់ជានឹកដល់ការដើរលេងនៅឯសមុទ្រ អាចនិយាយបានថារាល់ឆ្នាំត្រូវតែមានរូបភាព Kimberly ទៅដើរលេងបន្ថែមភាពផ្អែមល្ហែមជាមួយនិងសង្សាកំលោះរូបសង្ហា Mark Prin 

After Footer (Active) - damrei Mr1 Zone2

លើកនេះ Kimberly សុំស្រមើលស្រម៉ៃពីឆ្នេរសមុទ្រ តែងខ្លួនអោយដូចនូវអ្វីដែលខ្លួនគិតថាកំពុងស្ថិតនៅមាត់សមុទ្រពិតៗ ប៉ុន្ដែសូមជំរាបថាថ្វីត្បិតតែនៅផ្ទះមែនពិតក៏អាចធ្វើអោយ hot បានដែល ជាមួយនិងឈុតរបស់នាងអាវវាលចង្កេះបង្ហាញភាពស៊ិចស៊ីតិចៗ ដាក់អោយជាច្រើនសន្លឹកផុសនៅក្នុងបណ្ដាញសង្គម

ហ្វេនៗប្រញាប់ចូលមក comment ភ្លាមៗបន្ទាប់ពីបានឃើញរូបរបស់នាង

អត្ថបទដោយ​ : នីត្តា