តារាស្រី Min Pechaya ដែលជាតារាស្រីថៃមួយរូបមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈថៃ ហើយក៏ទទួលបានប្រជាប្រិយភាពជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក។ ហើយកាលពីពេលកន្លងទៅនេះ រឿងរ៉ាវស្នេហារបស់តារាស្រីរូបនេះហាត់ដូចជាមានភាពស្ងប់ស្ងាត់ ដែលធ្វើអោយមហាជនជាច្រើនមានការងឿឆ្ងល់ថាអ្នកទាំងពីរអាចនឹងកំពុងមានបញ្ហាជាមួយគ្នារឺយ៉ាងណា។
ក្រោយពេលតារាស្រីរូបនេះបានបង្ហោះរូបថតដែលភ្ជាប់ជាមួយនឹង caption មួយដែលអាចស្រាយចម្ងល់របស់មហាជន ក៏ដូចជាបញ្ជាក់ច្បាស់ថារឿងរ៉ាវស្នេហារបស់អ្នកទាំងពីរពិតជាត្រូវបានបញ្ចប់ដូចការដែលមហាជនសង្ស័យពិតមែន៕