Ouan Rangsit រៀបចំកម្មវិធីជប់លៀងឆ្លងគម្រប់ខួប 1ឆ្នាំរបស់កូនប្រុសយ៉ាងអស្ចារ្យម៉ាក់ក៏ស្អាតបា៉ក៏សង្ហាពេញទៅដោយ….! មានវីដេអូ
ដូចជាក្នុងភាគកូរ៉េពិតជាក់ស្ដែងចឹង សម្រាប់គ្រួសាររបស់តួឯកប្រុស Ouan Rangsit និងភរិយាសញ្ជាតកូរ៉េ Mango ហើយនិងកូនប្រុសជាទីស្រលាញ់អូន Roha ដែលមិនប៉ុន្មានថ្ងៃទៀតនិងគម្រប់ខួប 1ឆ្នាំហើយ ដោយជាក់ស្ដែងទាំងគូបានរៀបចំកម្មវិធីគម្រប់ខួប 1ឆ្នាំ ឬអាចនិយាយបានថា (Tolchanchi) ដោយជាការរៀបចំកម្មវិធីជប់លៀងគម្រប់ខួប 1ខួបឬថ្ងៃកើតដំបូងរបស់ក្មេងៗដែលទើបនិងកើតថ្មីៗ ដែលជាប្រពៃណីរបស់ជនជាតិកូរ៉េ តាមដែលប៉ាៗផុសថា
“កម្មវិធីគម្រប់ខួប 1ឆ្នាំ #Tolchanchi#ប្រពៃណីជនជាតិកូរ៉េ#ចាំមើលវីដេអូនៅក្នុងyoutubeណា #17សីហា1ឆ្នាំពេញ#រូបចុងក្រោយRohaសូមអគុណគ្រប់គ្នាផងបាទ”
ដោយរូបនីមួយៗនិងគឺពិតជាគួអោយស្រលាញ់និងកក់ក្ដៅណាស់ ម៉ាក់ប៉ាក៏តែងខ្លួនស្រស់ស្អាតស្រស់សង្ហាទាំងគូតែម្ដង ចំណែកអូន Roha ក៏សង្ហាមិនចាញ់ប៉ាៗតាំងតែពីក្មេងសោះឡើយ តែងខ្លួនគួអោយស្រលាញ់ពាក់មួក ព្រមទាំងចែកចាយស្នាមញញឹមស្រស់ៗ អោយបងៗ ពិតជាធ្វើអោយអ្នកបានឃើញក៏ត្រូវតែលង់ស្នេហ៍អូន Roha ហើយ
អត្ថបទដោយ : នីត្តា