ហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងក្ដីរំភើប នៅពេលឃើញតារាសម្ដែងថៃប្រុស លោក Punjan Prama បានបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈជាមួយនឹង Mishima Risa ដែលជាតារាបង្ហាញម៉ូតជនជាតិជប៉ុន ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗ តាមរយៈបណ្ដាញសង្គមយ៉ាងច្រើនផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ Mishima Risa បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយនិង Punjan សម្រាប់អបអរថ្ងៃខួបកំណើតគម្រប់អាយុ ៣៥ ឆ្នាំ របស់ លោក Punjan ដោយក្នុងនោះគ្រប់គ្នាឃើញ Mishima បញ្ចេញកាយវិការអៀនៗ ទៅកាន់ Punjan ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តយ៉ាងខ្លាំងគ្រប់គ្នាតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូឃ្លីបនេះ ក៏បញ្ជាក់ឲ្យឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ នរណាឃើញក៏ច្រណែនគ្រប់គ្នាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
អត្ថបទដោយ៖ស៊ីវលី