ជាការពិតណាស់ ប្រិយមិត្តដែលស្គាល់តារាចម្រៀងថៃស្រីវ័យក្មេង Jenny ប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះនាងកំពុងតែសាងស្នេហាជាមួយគូស្នេហ៍ ដែលជាមន្រ្តីប៉ូលីសយ៉ាងផ្អែមល្ហែម ហើយតែងតែធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែននៅក្នុងបណ្ដាញសង្គមជារឿយៗទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ តារាស្រីរូបនេះ និងគូស្នេហ៍បានធ្វើហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញតារាស្រីរូបនេះ និងគូស្នេហ៍បានបង្ហោះរូបភាពជាមួយគ្នា ដែលក្នុងនោះអ្នកនាងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់ពណ៍ស មើលទៅសឹងតែដូចរូបថត Pre-wedding អញ្ចឹង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែរំភើបចិត្ត និងសង្ឃឹមថាថ្ងៃពិសេសរបស់តារាស្រីរូបនេះ ជាមួយគូស្នេហ៍នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី