មើលរូបភាពទាំងនេះបានដឹងថា សម្រស់ កុល ដាវី នៅតែស្អាតក្មេងជាងវ័យដដែល!

បើគិតមកទល់និងបច្ចុប្បន្ននេះអ្នកនាង កុល ដាវី និងលោក សុខ រក្សា កំពុងតែកសាងគ្រួសារជាមួយគ្នាយ៉ាងមានសុភមង្គល ហើយកន្លងមក អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅក្នុងបណ្ដាញសង្គមហ្វេនៗជាច្រើនឃើញហើយរំភើបយ៉ាងខ្លាំងទៀតផង។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះហ្វេនៗជាច្រើននាំគ្នាចាប់អារម្មណ៍ជាមួយរូបសម្រស់របស់អ្នកនាង កុស ដាវី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតខ្លាំងឡើងៗ ទោះបីជាបច្ចុប្បន្ននេះអ្នកនាងមានស្វាមីហើយក៏ដោយ អ្វីដែលកាន់តែពិសេសនោះ មិនថារូបសម្រស់នោះទេ សូម្បីតែរូបរាងក៏ស្រឡូនស្អាតខ្លាំងមិនចាញ់ក្រមុំៗឡើយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរសម្រស់តារាសម្ដែងស្រីរូបនេះ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ ទោះបីជាបច្ចុប្បន្នមានអាយុច្រើនហើយក៏ដោយ៕ តោះ!​ ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី