ចង់ដឹងអត់ថាតួអង្គយាយវរនាថនៅក្នុងរឿង “ទាយាទអសុរកាយ” ទាំងបីជំនាន់ប្រែប្រួលយ៉ាងណាហើយ!

មហាជនជាច្រើនច្បាស់ជានៅចាំបាននូវរឿងបែបរន្ធត់ព្រឺព្រួចរបស់ថៃ ដែលរឿងនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយរឿង “ទាយាទអសុរកាយ” ដែលត្រូវបានផលិតកម្មយកមកថតឡើងវិញបានបីជំនាន់ឯណោះ។ ហើយសម្រាប់តួអង្គយាយវរនាថទាំងបីជំនាន់នៅក្នុងរឿង “ទាយាទអសុរកាយ” ពេលនេះប្រែប្រួលយ៉ាងណាហើយ។

១ អ្នកស្រី Chamaiporn Jaturaput 

After Footer (Active) - damrei Mr1 Zone2

សម្រាប់អ្នកស្រីត្រូវបានដើរតួជាតួអង្គយាយវរនាថជំនាន់ដំបូងគេ នៅក្នុងរឿង “ទាយាទអសុរកាយ” ដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩២ ហើយនៅក្នុងឆ្នាំ២០២១នេះ អ្នកស្រីមានអាយុ ៥៧ឆ្នាំហើយ។

២-អ្នកស្រី Nok Sinjai

សម្រាប់តួអង្គយាយវរនាថរូបនេះវិញ គាត់បានសម្តែងនៅក្នុងរឿង “ទាយាទអសុរកាយ” ជំនាន់ទីពីរដែលផលិតឡើងវិញនៅក្នុងឆ្នាំ ២០០១ ហើយមកដល់សព្វថ្ងៃនេះ គាត់មានអាយុ ៥៥ឆ្នាំហើយ។

៣-នាង Benz Pornchita

រីឯតួអង្គយាយវរនាថរូបនេះបានដើរតួនៅក្នុងរឿង “ទាយាទអសុរកាយ” ជំនាន់ទីបី ដែលត្រូវបានផលិតឡើងវិញនៅក្នុងឆ្នាំ ២០១៦ ហើយតួអង្គរូបនេះមានអាយុ ៤០ឆ្នាំហើយក្នុងឆ្នាំ២០២១នេះ៕