ចុងក្រោយតារាប្រុស Apassin ក៏វិលត្រឡប់មកជានាគ្នាវិញជាមួយអតីតភរិយា ព្រោះតែកូន!

តារាប្រុស Apassin គឺតារាប្រុសមួយរូបក្នុងប្រទេសថៃដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ហ្វេនជាច្រើនបានបង្ហាញនូវអារម្មណ៍ត្រេកអរចំពោះការវិលត្រឡប់ជុំគ្រួសារជាមួយនឹងអតីតភរិយារបស់លោកវិញ។

ព្រោះតែនិស្ស័យនៅមានបន្តរជាមួយគ្នាទើបធ្វើអោយអ្នកទាំងពីរមានឳកាសបានវិលត្រឡប់មកជួបជុំគ្នាវិញ​ បើទោះបីជាអ្នកទាំងពីរធ្លាប់បានបែកបាក់គ្នាអស់មួយរយៈពេលទៅហើយក៏ដោយ តែយ៉ាងណាវិញលោក Apassin ក៏បានបង្ហាញនូវអារម្មណ៍ត្រេកអរ ហើយអ្នកទាំងពីរក៏បានរៀបចំចុះអាពាហ៍ពិពាហ៍ជាមួយគ្នាខណៈពេលភរិយារបស់លោកកំពុងតែមានផ្ទៃពោះកូនរបស់លោក៕

After Footer (Active) - damrei Mr1 Zone2