មហាជនជាច្រើនប្រាកដណាស់គឺសុទ្ធតែធ្លាប់ស្គាល់ និងដឹងពីភាពល្បីល្បាញរបស់តារាប្រុស Huang Xiaoming (黃曉明) រូបនេះ ដែលលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងប្រទេសចិនមានរយៈពេលជាច្រើនឆ្នាំមកហើយ។
តារាប្រុសជើងចាស់រូបនេះបានកើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៧ នៅប្រទេសចិន ក្នុងពេលបច្ចុប្បន្ននេះលោកមានអាយុ ៤៣ឆ្នាំហើយ នៅក្នុងឆ្នាំ២០១៥ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាស្រីរូបស្រស់និងមានប្រជាប្រិយភាពខ្លាំងមួយរូបគឺអ្នកនាង Angelababy។ អ្នកទាំងពីរគឺសុទ្ធសឹងតែជាតារាដែលមានការងារមមាញឹកយ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈ ប៉ុន្តែបើក្រឡេកមកមើលពីទំនាក់ទំនងរបស់អ្នកទាំងពីរវិញ គឺពិតជាមានសុភមង្គលណាស់៕