តារាស្រីទាំង ៥រូបដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកំពូលតារាសម្តែង ឈិន ឡុង (Jackie Chan)!

មហាជនស្ទើរតែគ្រប់គ្នាច្បាស់ជាធ្លាប់បានមើលរឿង និងស្គាល់យ៉ាងច្បាស់ពីកំពូលតារាសម្តែងជើងចាស់គឺលោក ឈិន ឡុង (Jackie Chan)។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តចិនអស់រយៈពេលជាច្រើនសិបឆ្នាំមកហើយ រីឯកេរ្តិ៍ឈ្មោះរបស់លោកក៏ត្រូវបានគេស្គាល់ស្ទើរតែទូទាំងសកលលោក។

តារាសម្តែងជើងចាស់រូបនេះបានកើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៥៤ នៅទីក្រុងហុងកុង។ ពេលនេះសាកក្រឡេកមកមើលពីប្រវត្តិស្នេហារបស់កំពូលតារាសម្តែងដ៏ល្បីល្បាញរូបនេះម្តងមើល ថាតើតារាស្រីរូបណាខ្លះដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងលោក ហើយរូបសម្រស់ម្នាក់ៗស្រស់ស្អាតយ៉ាងណាដែរទៅ?

After Footer (Active) - damrei Mr1 Zone2

១. តារាសម្ដែងស្រីហុងកុង Elaine Wu

សម្រាប់ទំនាក់ទំនងរបស់អ្នកទាំងពីរ ត្រូវបានមហាជនដឹងថាពួកគេធ្លាប់មានទំនាក់ទំនងស្នេហា និងមានកូនស្រីមួយរូបជាមួយគ្នាថែមទៀតផង។

២. តារាចម្រៀងតៃវ៉ាន់ Teresa Teng

រីឯតារាចម្រៀងស្រីដ៏មានប្រជាប្រិយមួយរូបនេះ ត្រូវបានគេដឹងថាមានទំនាក់ទំនងស្នេហាជាមួយនឹងកំពូលតារាសម្តែងជើងចាស់លោក Jackie Chan នៅក្នុងឆ្នាំ១៩៧៩ ហើយពួកគេបានសម្រេចបែកគ្នាវិញនៅក្នុងឆ្នាំ១៩៨១។

៣. តារាចម្រៀងស្រីតៃវ៉ាន់ Feng-Jiao Lin

សម្រាប់ទំនាក់ទំនងរបស់តារាចម្រៀងស្រីរូបនេះវិញ ត្រូវបានគេដឹងថាគាត់គឺជាអតីតភរិយារបស់លោក Jackie Chan ដែលបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ១៩៨២ ហើយនិងកូនប្រុសមួយរូបផងដែរ។

៤. តារាសម្ដែងស្រី Ziyi Zhang

ចំនែកឯទំនាក់ទំនងរបស់តារាស្រីរូបនេះនិងលោក Jackie Chan ត្រូវបានមហាជនដឹងថាពួកគេចាប់ផ្តើមទាក់ទងគ្នានៅក្នុងឆ្នាំ ២០០០ ហើយក៏បានបែកគ្នាវិញក្រោយពីបានទាក់ទងគ្នាបាន១ឆ្នាំ។

៥. តារាសម្ដែងស្រីកូរ៉េ Hee seon Kim

សម្រាប់តារាសម្តែងស្រីកូរ៉េរូបនេះវិញ ត្រូវបានគេសង្ស័យថាពួកគេបានធ្វើការភ្ជាប់ពាក្យនឹងគ្នានៅក្នុង២០០៥ ប៉ុន្តែការពិតយ៉ាងណានោះគឺនៅមិនទាន់មានប្រភពអ្វីមកបញ្ជាក់នោះទេ៕