ទឹកចិត្តឪពុកចឹងហើយ! Pok Passakorn ស្លុតចិត្តពេលឃើញកូនទាំងពីរអង្គុយទន្ទឹមគ្នា ព្រមទាំងនិយាយថាមិនគួណា…! មានវីដេអូ
ភ្លេចខ្លួនតែមួយភ្លេតសោះកូនៗក៏ស្ទុះធំបាត់ទៅហើយ សម្រាប់ Mika-Miya កូនភ្លោះប្រុសស្រីទាំងពីររបស់ Margie Rasri និង Pok Passakorn ពេលខ្លះអ្នកជាឪពុកម្ដាយត្រៀមខ្លួនស្ទើរតែមិនទាន់ឡើយ
ថ្មីៗនេះ Pok Passakorn បានបង្ហាញរូបភាពខណៈពេលដែល Mika-Miya អង្គុយមើលតុក្កតាហើយញុំនំជាមួយគ្នា ធ្វើអោយអ្នកជាឪពុកលួចស្លុតចិត្តភ្លាមៗ “ធំលឿនពេកហើយកូន!!! នេះដល់ពេលបងប្អូនគេអង្គុយញុំនំបណ្ដើរមើលតុក្កតាបណ្ដើរជាមួយគ្នាបានហើយឬ @mikamiathetwins #ម្នាក់នេះ Mika បាទ #ម្នាក់នេះ Miyaចា”
រឿងនេះធ្វើអោយហ្វេនៗដែលតាមដាននៅក្នុង IG @pokmindset នាំគ្នាចូលទៅ comment ហើយប្រាប់ថា អូនទាំងពីរពិតជាធំលឿនមែនទែន ហើយនៅទទួលបានភាពស្រស់ស្អាតនិងសង្ហាពីម៉ាក់ប៉ាទៀត
អត្ថបទដោយ : នីត្តា