តារាស្រីថៃវ័យក្មេង Koi Aratchaporn ទិញផ្ទះថ្មីជូនម្ដាយស្រស់ស្អាតនិងធំស្គើមស្គៃដូចវិមានចឹង! មានរូបភាព

អាចនិយាយបានថាជាឆ្នាំមាសរបស់កញ្ញា Koi Aratchaporn ពិតៗ បន្ទាប់ពីធ្វើយូធូបជារបស់ខ្លួនឯង ហើយមានអ្នកចូលរួមជាច្រើន ថែមទាំងមានសង្សាកំលោះអារម្មណ៍ល្អយ៉ាង Nikki Nachat ដែលនាំគ្នាប្រកបរបរហើយគាំទ្រគ្នាទៅវិញទៅមកមានឈ្មោះល្បីទៅជាមួយគ្នា

ហើយជាក់ស្ដែង Koi ជាក្មេងដឹងគុណទើបតែបោះលុយទាំងដុំទៅទិញផ្ទះមួយខ្នងថ្មីជូនម្ដាយ នាងបានផុសរូបភាពគ្រួសារយ៉ាងកក់ក្ដៅ នៅជុំគ្នាទាំងម៉ាក់ហើយនិងសង្សា ជាមួយនិងរូបភាពផ្ទះថ្មីមានតម្លៃថ្លៃ ដោយឃើញតែមុខផ្ទះក៏អាចនឹកដល់ភាពស្រស់ស្អាតដ៏អស្ចារ្យ ហើយលុយសម្រាប់តុបតែងផ្ទះក៏បានមកពីការប្ដឹងអ្នកបណ្ដាញសង្គមនិងឯង

After Footer (Active) - damrei Mr1 Zone2

“នេះជាផ្ទះថ្មីរបស់អ្នកម៉ាក់ហើយចា អគុណគ្រប់គ្នាដែលជួយគាំទ្រ ចាំតាមដានមើលយូធូប ជួយគាំទ្រគ្រប់ច្រក អគុណចេញពីចិត្តណាចាដែលធ្វើអោយមានថ្ងៃនេះ អគុណអតិថិជនដែលគួអោយស្រលាញ់គ្រប់គ្នា និងតាំងចិត្តធ្វើការយ៉ាងពេញទំហឹង! ផ្ទះអូននៅទូលាយ អតិថិជនអាចចូលមកបានណាចា លុយដែលបានពីការប្ដឹងគឺយកមកតុបតែងផ្ទះនិងឯង ជួបគ្នានៅតុលាកាចា”

អត្ថបទដោយ : នីត្តា