Nicky មិនអូខេនិងអ្នកប្រមាថសង្សា Koi Aratchaporn ពាក់អាវ Dior ក្លែងក្លាយ-អាវថ្លៃតែ Koi ព្រោះយកគ្នាអត់អស់បណ្ណាកា! មានរូបភាព
អាចនិយាយបានថា Nicky Nachat ជាមួយនិង Koi Aratchaporn ជាគូស្នេហ៍គូសំណព្វចិត្តរបស់យុវវ័យ បន្ទាប់ពីទាំងគូជាខ្សែអ្នករីករាយស្រាប់ ជាពិសេសនៅពេលមកធ្វើយូធូបធ្វើកម្មវិធីជាមួយគ្នានិងបង្កើតសម្លេងសើចរឹងពោះរហូត ចំពោះភាពផ្អែមល្ហែមវិញសូម្បីតែស្ករក៏សុំហៅបងដែរ
នៅពេលថ្មីៗនេះមានរឿងដែលធ្វើអោយកំលោះ Nicky ក្ដៅស្លឹកត្រចៀក បន្ទាប់ពីមានអ្នកចូលទៅ comment ថា Koi ពាក់អាវ Dior ក្លែងក្លាយធ្វើនំអត់ម្សៅ៉ ហើយប្រាប់ទៀតថាមិនធ្លាប់បានឃើញម៉ូតបែបនេះនៅលើលោកនេះ លើកលែងតែ Made in China ផលិតនៅចិន
រឿងនេះកំលោះ Nicky ថតទុក comment យាយប៉ិអ៊ុំម្នាក់និងមកផុស ព្រមទាំងសរសេររៀបរាប់ថា “មានលោកយាយម្នាក់ មក comment ថា Koi ពាក់របស់ក្លែងក្លាយ អាវមួយនិងខ្ញុំទិញពីក្នុង Emquartier លោកយាយមកសរសេរបែបនេះ យ៉ាងម៉េចកើត មិនគួអោយស្រលាញ់ទេ”
ប៉ុន្ដែមានប្រធានបទបន្ថែមមួយទៀត នៅពេលនារីម្នាក់ចូលមក comment ថា “អាវ Koi ថ្លៃ តែតម្លៃខ្លួន Koi ហ្វ្រី (free) ចា Koi អត់មានយកបណ្ណាកាៗៗៗៗ” ដោយមានអ្នកថតទុកហើយយកមកប្រាប់អោយ Nicky ដឹង ចំណែកឯ Nicky រៀបចំនិងផ្ញើរអោយខាងមេធាវីដំណើរការទៅតាមច្បាប់ ក្រោយមកទៀតនារីម្នាក់និងក៏ព្រមទទួលកំហុសហើយចេញមកធ្វើការសុំទោស
អត្ថបទដោយ : នីត្តា