រឿងភាគថ្មីរបស់តួឯកស្រីនាង Bella រងការរិះគន់ខ្លះៗក្រោយចាក់ផ្សាយព្រោះតែឈុតឆាក….

កំពុងតែល្អមើលផង ពេលនេះរងការរិះគន់ហើយ! រឿងភាគថ្មីដែលមានចំណងជើងថា Hai Ruk Pipaksa (Dare to Love) សម្ដែងដោយតារាស្រីនាង Bella Ranee រួមជាមួយតួឯកប្រុសវ័យក្មេងលោក Kongthap Peak ត្រូវបានអ្នកទស្សនាមួយចំនួននាំគ្នាបញ្ចេញមតិយោបល់ថាឈុតឆាកខុសការពិត។

ដោយរឿងភាគ Hai Ruk Pipaksa (Dare to Love) ជាខ្សែរឿងដែលនិយាយពីចំណងស្នេហារវាងមេធាវីស្រីជាមួយនឹងសិស្សប្អូនប្រុសនៅសាលា ដែលលង់ស្រលាញ់និងតាមស្រលាញ់នាងតាំងពីមុនរហូតដល់បច្ចុប្បន្ន។ ហើយឈុតឆាកដែលរងការរិះគន់បញ្ចេញមតិយោបល់នោះ គឺឈុតចាក់បញ្ចាំងកាលពីម្សិលមិញក្នុងទស្សន៍ថៃប៉ុស្ដិ៍លេខ៣ ត្រង់កន្លែងដែលតួឯកប្រុសត្រូវចាប់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀននិងកន្លែងនីតិវិធីកាត់ក្ដីនៅតុលាការ ដែលមានក្រុមអ្នករៀនច្បាប់មួយចំនួនដែល Comment ថាខុសឆ្គងពីការពិត។ យ៉ាងណាក៏ដោយក៏មានអ្នកគាំទ្រ Comment លើកទឹកចិត្តអ្នកសម្ដែងសសើរថាចូលតួលេងបានល្អធ្វើឲរៀនគួរឲតាមដានផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ