មិនឈឺយ៉ាងម៉េច! Pookluk បើកចិត្តនិយាយរឿង Mike នៅតែជាមនុស្សដែលនាងស្និតបំផុតបន្ទាប់ពីសុំទំលាក់ឋានៈនៅត្រឹមជាមិត្ត! មានរូបភាព

ទំលាក់ឋានៈរឿងទំនាក់ទំនងស្នេហាធ្វើអោយហ្វេនៗមានការសោកស្ដាយមួយគូទៀត សម្រាប់គូស្នេហ៍របស់តារាស្រី Pookluk Fonthip និងលោក Mike Pattaradet ដោយខាងស្រីបានចេញមកទទួលការពិតថាឋានៈអ្នកទាំងពីរពេលនេះនៅត្រឹមជាមិត្ត

ជាក់ស្ដែងខាងស្រីបានបើកចិត្តនិយាយរឿងរ៉ាវតាម IG ថា “អគុណគ្រប់គ្នាដែលបារម្ភ រឿង Mike ផងដែរវាគ្មានអ្វីទេ ភាពស្និតស្នាលគ្រប់យ៉ាងនៅដូចដើម មិនមានអ្នកណាត្រូវសោកស្ដាយ នៅតែជាអ្នកដែលស្និតស្នាលបំផុត និយាយគ្នាច្រើនបំផុត ហើយស្និតស្នាលស្គាល់ចិត្តថ្លើមដូចដើមចា

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែមិនចង់អោយគ្រាន់តែរឿងឋានៈធ្វើអោយមកគិតអ្វីច្រើន ព្រោះពេលនេះរឿងគិតច្រើនវាច្រើនស្រាប់ទៅហើយ ចង់អោយនៅមើលកម្មវិធី នៅអ្វីដែលបាននិយាយចេញទៅ កុំអានតែចំណងជើងណាចា វាមិនបានធ្ងន់ធ្ងរអ្វីថ្នាក់និងទេ សូមអគុណគ្រប់ៗគ្នាអគុណខ្លាំងណាស់ចា”

ធ្វើអោយទាំងអ្នកនៅក្នុងសិល្បៈហើយនិងអ្នកគាំទ្ររបស់នាងចូលទៅ comment ជាច្រើន មានទាំងផ្ដល់កំលាំងចិត្តនិងគាំទ្រអោយអ្នកទាំងពីរត្រលប់ទៅដូចដើមវិញទៀតផង

អត្ថបទដោយ : នីត្តា