ពេលកាត់ហើយបានដឹងថាអូខេអត់! Taew Nataporn បង្ហាញស្នាដៃចាប់កាន់កន្ដ្រៃកាត់សក់អោយអ្នកមា៉ក់ Nit គ្រប់គ្នារងចាំមើលលទ្ធផលថា….! មានរូបភាព

Taew Nataporn ដើរតួជាជាងកាត់សក់ដ៏ស្រស់ស្អាត បញ្ចេញស្នាដៃចាប់កន្ដ្រៃកាត់សក់អោយម៉ាក់ៗ លទ្ធផលចេញមកស្អាតសមសួនមិនធម្មតាទេចា

នៅក្នុងស្ថានភាពកូវីដកំពុងតែរាតត្បាតខ្លាំងធ្វើអោយហាងសាឡនហាងកាត់សក់បានបិទទ្វាមួយរយៈពេលអស់ហើយ ដូច្នេះហើយទើបធ្វើអោយតារាសម្ដែងស្រីស្អាតយ៉ាង Taew Nataporn ត្រូវដើរតួធ្វើជាជាងកាត់សក់អោយអ្នកម៉ាក់ ដោយពីការកាន់កន្ដ្រៃក្បាច់ក្បូរនៃការកាត់ហើយទើបដឹងថានាងមិនចាញ់អ្នកជំនាញប៉ុន្មានទេ

After Footer (Active) - damrei Mr1 Zone2

ដោយ Taew បានប្រាប់ពីការកាត់សក់អោយអ្នកម៉ាក់លើកនេះថា “កាត់សក់អោយអ្នកនាង Nit លើកដំបូង ទើបលែងរាងធំដុំតិច ទាំងលាបពណ៌ផងដែរ #bffseedbee ពណ៌ dark brown គៀបសក់អោយត្រង់ផងដែរ  #philipb មួយនេះចូលចិត្តណាស់ ព្រោះពីដំបូងសក់អ្នកម៉ាក់ដូចជាខូចហើយសំពោង ហើយចុងក្រោយ Soi Set Pool ដោយស្នាដៃខ្ញុំនេះឯង ពីអ្នកគ្រូយូធូបចា ស្អាតតើមែនទេ (និយាយមែនទែនអេមណាស់) 555”

សូមប្រាប់ថាមិនមែនត្រឹមតែកាត់អាចនិយាយបានថាកែសម្ភស្សអោយស្អាតមួយចប់និងឯង ហើយលទ្ធផលដែលទទួលបាននិង អ្នកម៉ាក់ញញឹមដោយការពេញចិត្ត ម៉ូតសក់ស្រស់ស្អាតពណ៌ក៏មិនធម្មតា កូនអ្នកម៉ាក់ពិតជាទាំងស្អាតទាំងពូកែពិតៗហើយចា

អត្ថបទដោយ : នីត្តា