Matt – Songkran មានរូបភាពផ្អែមល្ហែមមកបង្អួតទៀតហើយប៉ុន្ដែនៅឡើយចាញ់ Caption ទេអានហើយចង់លើសជាតិស្ករ! មានរូបភាព

Matt – Songkran ប្រកៀកប្រកើយផ្អែមល្ហែមក្នុងថ្ងៃឈប់សម្រាកមិនព្រមឈប់ ជួយគ្នាបន្ថែមបន្ថយធ្វើអោយផ្ទះកាន់តែស្អាត ជារូបភាពដែលល្អសម្រាប់បេះដូងអ្នកគាំទ្រខ្លាំងណាស់

ជាគូស្នេហ៍តារាមួយគូទៀតដែលមានការទន្ទឹងរងចាំមើលថាពេលណានិងមានដំណឹងល្អកើតឡើងឆាប់ៗនេះឬយ៉ាងណា សម្រាប់គូស្នេហ៍របស់ Songkran និងតារាស្រីសាច់សខ្ចី Matt Peeranee ដែលអាចប្រាប់បានថាភាពផ្អែមល្ហែមនិងកើនឡើងរាល់ថ្ងៃៗ ហើយស្រមោចក៏ចោមរោមច្រើនឡើងរាល់ថ្ងៃដែរ ព្រោះរូបភាពស្វីតៗ ចេញមកម្ដងៗ រហូតធ្វើអោយមុននេះមានដំណឹងចេញមកថាទាំងពីរនាក់ត្រៀមរៀបចំកម្មវិធីមង្គលកាជាមួយគ្នាហើយ

After Footer (Active) - damrei Mr1 Zone2

ហើយជាក់ស្ដែងនៅថ្ងៃទី 12 សីហាកន្លងមកនេះ Songkran បានបង្ហាញរូបភាពដែលហ្វេនៗឃើញហើយដឹងតែលាន់មាត់ហើយពេញចិត្តខ្លាំង នោះគឺ Matt បានចូលរួមទទួលទានអាហារជាមួយលោកប៉ាអ្នកម៉ាក់ខាងប្រុស បរិយាកាសឃើញហើយពិតជាកក់ក្ដៅណាស់

រូបភាពថ្ងៃទិវាមាតាថាគួអោយស្រលាញ់ណាស់ទៅហើយ ប៉ុន្ដែនៅថ្ងៃឈប់សម្រាករបស់ Matt ហើយនិង Songkran ស្វីតជាងនិងទៅទៀត ជារូបភាពដែលអ្នកទាំងពីរជួយគ្នាតុបតែងផ្ទះធ្វើអោយកាន់តែស្អាតឡើង ព្រមទាំងខាងប្រុសបានសរសេរឆ្លុះបង្ហាញក្នុងន័យថា “ថ្ងៃអាទិត្យរបស់យើងទាំងពីរ”

អត្ថបទដោយ : នីត្តា