បែកគ្នាមួយគូទៀតហើយ! ដៃគូតារាទាំងក្នុងការសម្ដែងនិងក្នុងជីវិតពិតគូរបស់តួឯកស្រីនាង Pooklook Fonthip និងតួឯកប្រុសលោក Mike Pattaradet ពេលនេះបានឲដឹងថាចំណងស្នេហ៍របស់ទាំងគូបានបញ្ចប់ហើយសល់ត្រឹមតែមិត្តភាពសម្រាប់គ្នាតែប៉ុណ្ណោះ។
ដោយតួឯកស្រីនាង Pooklook បាននិយាយក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះថា រវាងនាងនឹងលោក Mike គឺនៅរាប់គ្នាត្រឹមជាមិត្តភក្ដិ ហើយមូលេហេតុនៃការបែកមិនបានឈ្លោះប្រកែកឬមានជនទី៣នោះឡើយ តែរូបនាងគិតថាអ្នកទាំងពីរគឺទំនាក់ទំនងលែងដូចមុន ម្យ៉ាងមកពីរូបនាងថ្មីៗនេះមានបញ្ហាស្មុគស្មាញច្រើនមិនចង់ឲរឿងមិនសប្បាយចិត្តរបស់នាងធ្វើឲប៉ះពាល់ផ្លូវអារម្មណ៍ដល់ Mike ដូចដែលកន្លងមកទៀតទេ។ ថ្វីត្បិតតែជាគូដែលបានបញ្ចប់ចំណងស្នេហ៍ទៅហើយ តែនាពេលកន្លងមកគូនេះក៏មានរូបស្វីតៗទាំងក្នុងនិងក្រៅរឿងឲអ្នកគាំទ្របានឃើញផងដែរ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ