តារាថៃទាំង៥រូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវង្វង់សិល្បៈថៃ ប៉ុន្តែបែរជាមិនមានសញ្ជាតិថៃ!

នៅក្នុងរង្វង់សិល្បៈថៃ មហាជនបានឃើញហើយថាតារាប្រុសស្រីជាច្រើនរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ហើយសិល្បៈកររូបខ្លះគឺជាកូនកាត់ថៃជាមួយនឹងសាសន៍ផ្សេងៗ។

បើក្រឡេកមកមើលតារាប្រុសស្រីប៉ុន្មានរូបខាងក្រោមនេះវិញ ពួកគេកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈថៃ តែអ្វីដែលនឹកស្មានមិនដល់នោះ គឺពួកគេមិនទាន់កាន់សញ្ជាតិថៃនោះទេ។

After Footer (Active) - damrei Mr1 Zone2

១. នាង Janie Thienphosowan

តារាស្រីរូបនេះគឺមានឪពុកម្តាយជាជនជាតិថៃ ប៉ុន្តែនាងបានកើតនៅក្នុងទឹកដីអាមេរិក។

២. នាង Gyeon

រីឯតារាស្រីរូបនេះ មហាជនជាច្រើនច្បាស់ជាបានដឹងហើយថានាងគឺជាជនជាតិកូរ៉េ ប៉ុន្តែនាងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។

៣. លោក Two Popetorn

សម្រាប់តារាប្រុសសង្ហា មានទេពកោសល្យខ្ពស់ក្នុងការសម្តែង និងកំពុងតែទាក់ចិត្តហ្វេនជាច្រើនទាំងក្នុងនិងក្រៅស្រុកថៃ តែលោកមិនមានសញ្ជាតិថៃនោះទេ​ ព្រោះលោកបានកើតនៅក្នុងទឹកដីអាមិរិក។

៤. នាង Jennifer Politanont

ចំពោះតារាស្រីរូបនេះក៏នៅមិនមានសញ្ជាតិថៃដែរ ព្រោះនាងបានកើតនៅក្នុងទឹកដីអាមេរិកដូចតារាទាំងពីររូបខាងលើដែរ។

៥. លោក Ananda Everingham

តារាប្រុសសង្ហា ប៉ិនប្រសប់ក្នុងការដើរតួសម្តែង និងជាកូនកាត់ឡាវ-អាល្លឺម៉ងរូបនេះ បើទោះបីជាកេរ្តិ៍ឈ្មោះរបស់លោកនៅក្នុងស្រុកថៃមានភាពល្បីល្បាញខ្លាំងក៏ពិតមែន ប៉ុន្តែលោកមិនមានសញ្ជាតិថៃនោះទេ៕