បុរសទាំង ៦រូបដែលធ្លាប់មានទំនាក់ទំនង រឺជាអតីតគូស្នេហ៍របស់តារាស្រី​ស៊ិចស៊ី Praya Lundberg

រឿងរ៉ាវស្នេហារបស់តារាម្នាក់ៗសុទ្ធតែមានជួបបែក ទម្រាំរកបានអ្នកដែលអាចយល់ចិត្ត និងកាន់ដៃគ្នាបានយូរ ហើយក៏មានតារារូបខ្លះក៏បានសម្រេចនូវជីវិតគូឆ្លងដល់ការកសាងគ្រួសារដ៏មានសុភមង្គលថែមទៀត។

បើក្រឡេកមកមើលប្រវត្តិស្នេហារបស់តារាស្រីស៊ិចស៊ី Praya Lundberg វិញ នាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងបុរស ៦រូបរួចមកហើយ ប៉ុន្តែស្នេហារបស់ពួកគេហាក់ដូចជាមិនសូវសមប្រកប ដែលអាចអោយពួកគេដើរដល់ផ្លូវវែងឆ្ងាយជាមួយគ្នា។

After Footer (Active) - damrei Mr1 Zone2

១. លោក Joey Boy

ស្នេហារបស់តារាស្រី Praya Lundberg ជាមួយនឹងតារាប្រុសរូបនេះ បានប្រមាណ៤ឆ្នាំ ចុងក្រោយក៏ត្រូវបានបញ្ចប់ទៅវិញ ព្រោះតែខាងប្រុសជាព្រាននារី។

២. លោក Nat Sarasat

សម្រាប់ស្នេហារបស់តារាស្រី​ Praya Lundberg ជាមួយអ្នកជំនួញរូបនេះគឺបានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះតែតារាស្រី Praya Lundberg បានត្រឹមតែជាមនុស្សកំដររបស់គេ។

៣. លោក Pat Prakasit

មានទំនាក់ទំនងស្នេហាជាមួយគ្នាបានមួយរយៈ អ្នកទាំងពីរក៏បានបែកគ្នាព្រោះតែហេតុផលមិនយល់ចិត្តគ្នា។

៤. លោក Note Vises

បើទោះបីជានៅពេលទាក់ទងគ្នា អ្នកទាំងពីរមានភាពផ្អែមល្ហែម និងសាកសមគ្នាប៉ុណ្ណាក៏ដោយ ចុងក្រោយនៅតែចប់ងារជាគូស្នេហ៍ បានត្រឹមតែជាមិត្ត។

៥. លោក Thim mothiri

សម្រាប់លោក Thim mothiri ក៏មានទំនាក់ទំនងជាមួយនឹងតារាស្រី​ Praya Lundberg ដែរ តាំងពីពេលដែលនាងរស់នៅប្រទេសបារាំង ប៉ុន្តែវាត្រូវបានបញ្ចប់នៅពេលដែលនាងត្រឡប់មកនៅស្រុកថៃវិញ។

៦. Matthew Brag

រីឯទំនាក់ទំនងមួយនេះវិញ ពួកគេបានសាងឡើងនៅទឹកដីអាមេរិក កំឡុងពេលតារាស្រី Praya Lundberg បានទៅបំពេញការងារ ក្រោយមកក៏ត្រូវបញ្ចប់គ្នាទៅវិញ ហើយតារាស្រី Praya Lundberg ក៏នៅតែមិនទាន់រកឃើញអ្នកមកស្អំបេះដូងបានរហូតដល់សព្វថ្ងៃនេះ៕