អុញម៉ិចនិងនៅស្រលាញ់ឬបែកគ្នា! Bow Maylada ផុស caption និយាយរឿង single ព្រមទាំងលុបរូបគូជាមួយ Mick Thongraya គ្មានសល់! មានរូបភាព

ក៏មិនដឹងច្បាស់ថាមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងស្នេហាគូររបស់តារាស្រី Bow Maylada ជាមួយនិងតារាប្រុស Mick Thongraya មួយរយៈក្រោយមកនេះបាត់រូបគូអស់ ហើយជាក់ស្ដែងខាងស្រីក៏បានចេញមកផុសឃ្លាដែលធ្វើអោយអ្នកបណ្ដាញសង្គមសង្ស័យកាន់តែខ្លាំងថែមទៀត

ដោយខាង Bow Maylada បានចេញមកផុសរូបស្អាតៗ ជាច្រើនសន្លឹក ព្រមអមជាមួយនិងឃ្លាជាភាសាអង់គ្លេសទាក់ទងនិងរឿងនៅ single នៅទំនេរថា “Being single is smarter than being in the wrong relationship” ដោយប្រែមកថា ការនៅទំនេរឆ្លាតជាងការដែលមានទំនាក់ទំនងដែលខុស

After Footer (Active) - damrei Mr1 Zone2

ហើយខាងហ្វេនៗអ្នកគាំទ្រក៏ចូលមក comment សួរចំពោះឃ្លាដែល Bow បានផុស ហើយសង្ស័យថាគូររបស់ Bow-Mick ចែកផ្លូវគ្នាហើយមែនទេ សូម្បីតែរូបគូរនៅក្នុង IG របស់ Bow ក៏បាត់អស់ទៀត

ជាពិសេសទាំងគូសុទ្ធ unfollow គ្នានៅក្នុង IG រឿងនេះប្រហែលជារង់ចាំ Bow-Mick ចេញមកបកស្រាយបញ្ចាក់ហើយថាឋានៈអ្នកទាំងនៅស្រលាញ់ឬក៏បែកគ្នាហើយ ប៉ុន្ដែក៏នៅគាំទ្រទាំងគូស្រលាញ់គ្នាដូចដើម

អត្ថបទដោយ : នីត្តា