Matthew ថតវីដេអូច្រៀងផ្ញើរ Lydia ប៉ុន្ដែភ្លេចខ្លួនថាមានកញ្ចក់នៅខាងក្រោយខ្នងឃើញ……សូម្បីតែលីអូក៏អត់មានដែរ! មានវីដេអូ

ទោះបីជាពេលនេះលោកប៉ាកូនពីរ Matthew Dean កំពុងស្ថិតនៅក្នុងការឃុំខ្លួនដាច់ដោយលែក ក្រោយពីធ្វើដំណើរមកពីគាំទ្រកីឡាករថៃដល់ជិតទីលានប្រកួតនៅទីក្រុងតូក្យូ ហើយត្រូវមកថតវីដេអូច្រៀងជូនពរថ្ងៃកំណើតកូនស្រីពៅអូន Demi

ហើយក៏នៅមានវគ្គផ្អែមល្ហែម ផ្ញើរបទចម្រៀងដល់ភរិយាជាទីស្រលាញ់យ៉ាង Lydia Sarunrat ប៉ុន្ដែរូបភាពនៅក្រោមភាពផ្អែមល្ហែមដែលស្ទើរតែស្រក់ទឹកភ្នែកក៏មានរឿងត្រូវមកអស់សំណើតភ្លាមៗ នៅពេលកំពុងថតវីដេអូដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងនោះគឺស្រមោលនៅក្នុងកញ្ចក់ ពេល Matthew បង្ហាញខាងក្រោយខ្នង

After Footer (Active) - damrei Mr1 Zone2

ខាង Lydia ផុសវីដេអូនិងមានសរសេរឃ្លាតឿនថាប្រយ័ត្នភ្នែកឡើងបាយណាចា “នឹកប្រពន្ធនឹកកូន (ប្រយ័ត្នភ្នែកឡើងបាយណាគ្រប់គ្នា) #ស្ទើរតែចង់ស្រក់ទឹកភ្នែកទៅហើយ #ចុងបញ្ចប់ឃើញសេះងាប់ #មានស្វាមីដូចបង Matthew មិនមានថ្ងៃណាដែលគួអោយធុញទេ”

ពីវីដេអូផ្អែមល្ហែមក្លាយមកជាវីដេអូកំប្លែងសើចរឹងពោះទៅវិញ ទោះបីជាខ្លួននៅឆ្ងាយតែ Matthew នៅតែអាចធ្វើអោយភរិយាហើយនិងហ្វេនៗសើចសប្បាយបាន

អត្ថបទដោយ : នីត្តា