អ៊ុំ Weir នឹកផ្ទះដល់ថ្នាក់តែងជាបទចម្រៀងស្ដាប់ហើយចង់ស្រក់ទឹកភ្នែក ថាបទចម្រៀងទៅវាកំសត់នៅអ្នកច្រៀងរឹតតែ…..! មានរូបភាព
ស្ថានភាពនៃការរិករាលដាលកូវីដនៅតែបន្ដខ្លាំងឡើងៗ ធ្វើអោយគ្រប់គ្នាមិនអាចធ្វើដំណើរត្រលប់ទៅផ្ទះបានព្រោះតែស្ថិតនៅក្នុងតំបន់ក្រហម ជាមួយគ្នានេះផងដែរតួឯកប្រុសកំពូលសង្ហា Weir Sukolwat ដែលនឹករលឹកដល់ផ្ទះនៅ Khon Kaen ស្ទើរតែដាច់ខ្យល់ប៉ុន្ដែមិនអាចធ្វើដំណើរទៅរកលោកឪពុកបាន សាម៉ីខ្លួនថតជាវីដេអូទំលាយពីក្ដីនឹករលឹកតាមរយៈបទភ្លេង
ដោយនៅក្នុងវីដេអូ Weir ច្រៀងចម្រៀង Any single star ព្រមជាមួយនិងការលេងហ្គីតា បទចម្រៀងបង្ហាញពីអត្ថន័យជីវិតរបស់អ្នកនៅឆ្ងាយផ្ទះឆ្ងាយស្រុកកំណើត បានត្រឹមតែសួរថាពេលណានិងអាចត្រលប់ទៅផ្ទះបានរស់នៅជួបជុំគ្នា ហើយនៅមាននិយាយដល់រឿងគ្រួសារដែលបារម្ភពីកូនចៅនៅឆ្ងាយពីផ្ទះផងដែរ
សាម៉ីខ្លួនបានសរសេរឃ្លាថា “អ្នកខេត្ត” នឹកដល់ផ្ទះដែលទេ “ផ្សេងៗ” គ្នាផ្ញើរកំលាំងដល់គ្រប់គ្នាណាបាទ”
អត្ថបទដោយ : នីត្តា