Mick ទទួលសារភាពថាចែកផ្លូវគ្នាជាមួយ Bow ព្រមទាំងប្រាប់ពីហេតុផលដែលត្រូវបញ្ចប់មិនអាចបន្ដថា…..! មានរូបភាព

Mick Thongraya បើកចិត្តនិយាយពីទំនាក់ទំនងជាមួយ Bow Maylada បញ្ចាប់ទំនាក់ទំនងស្នេហារវាងគ្នានិងគ្នាហើយ មូលហេតុទស្សនៈការគិតមិនត្រូវគ្នា សូមបញ្ចាក់មិនមែនមានអ្នកទីបី

ជាគូស្នេហ៍ផ្លេកបន្ទូលដែលអ្នកគាំទ្រមិនអស់ចិត្តជាខ្លាំង សម្រាប់គូរស្នេហ៍តារាប្រុសស្រី Mick Thongraya  និងកញ្ញា Bow Maylada ពីមុនជាគូស្នេហ៍ដ៏ផ្អែមល្ហែមដែលគ្មានសញ្ញាថាស្នេហានឹងអង្រួនអ្វីឡើយ​ ព្រោះឃើញអ្នកទាំងពីរផុសនឹកគ្នាជាបន្ដបន្ទាប់ ហើយនៅថ្ងៃទិវាមាតាកន្លងមក Mick បានទៅក្រាបសំពះអ្នកម៉ាក់ខាងស្រីទៀតផង

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែថ្ងៃនេះ Bow Maylada បានផុសសារបង្ហាញពីអារម្មណ៍ពេលខ្លួននៅទំនេរម្ដងទៀត បង្កើតការសង្ស័យអោយហ្វេនៗដែលតាមដាននាងជាខ្លាំង មានសំនួរជាច្រើននៅក្នុង IG របស់នាង រហូត Bow បានផ្ដល់បទសម្ភាសន៍ប្រាប់ការពិតថាខ្លួនបានចែកផ្លូវគ្នាជាមួយនិង Mick ពិតមែន

ជាក់ស្ដែងខាង Mick ក៏ចេញមកបើកចិត្តនិយាយរឿងខាងលើនៅក្នុង IG ដោយប្រាប់ថា “សូមអនុញ្ញាត្តិប្រើតែក្នុងនេះតែប៉ុណ្ណោះ រឿងទំនាក់ទំនងរបស់ខ្ញុំជាមួយប្អូន ដូចជាពត៌មានបានចុះផ្សាយ ពេលនេះយើងទាំងពីរនាក់បានសម្រេចចិត្តបែកគ្នាបញ្ចាប់ស្នេហារវាងគ្នានិងគ្នាពិតមែន ដោយសារតែទស្សនៈនិងការគិតមិនត្រូវគ្នា មិនមានអ្នកទីបី មកទាក់ទងជាមួយអ្វីទាំងអស់ កន្លងមកសូមអគុណដែលតែងតែជួយគាំទ្រយើងទាំងពីរ ហើយអគុណគ្រប់គ្នាចំពោះការព្រួយបារម្ភនិងគ្រប់កំលាំងចិត្ត”

អត្ថបទដោយ : នីត្តា