តារាស្រី៣រូបនេះហើយ ដែលធ្លាប់មានពាក្យចចាមអារាមថាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Kenneth Ma 馬國明!

ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ពីតារាប្រុសប្រចាំទូរទស្សន៍ TVB គឺលោក Kenneth Ma 馬國明 ដែលមានរឿងភាគជាច្រើនដែលបានផលិតឡើងជូនដល់សារធារណៈជនបានទស្សនា។

ក្នុងនាមជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូប រាល់សកម្មភាពខាងក្រៅទាំងអស់សុទ្ធសឹងតែត្រូវបានអ្នកសារពត៌មាន និងអ្នកគាំទ្រតាមដានជានិច្ច។ បើក្រឡេកមកមើលពីទំនាក់ទំនងស្នេហា និងពាក្យចចាមអារាមទៅលើតារាប្រុសវ័យ ៤៧ឆ្នាំរូបនេះវិញ មហាជនបានដាក់ការសង្ស័យទៅលើតារាស្រី ៣រូបដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងលោក។

After Footer (Active) - damrei Mr1 Zone2

១ Nancy Wu

សម្រាប់តារាសម្តែងស្រីរូបនេះគឺជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងវិស័យសិល្បៈភាពយន្ត ហើយនាងត្រូវបានគេដឹងថាជាតារាស្រីមួយរូបដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Kenneth Ma ពិតមែន ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏បានបញ្ចប់ទំនាក់ទំនងស្នេហាដោយសន្តិវិធី។

២ Margie Tsang

រីឯតារាស្រីដែលមានវ័យចំណាស់រូបនេះ ក៏ត្រូវបានមហាជនសង្ស័យថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Kenneth Ma ប៉ុន្តែអ្នកទាំងពីរមិនបានបង្ហាញ រឺបញ្ជាក់អោយច្បាស់ពីការពិតរបស់អ្នកទាំងពីរ ថាពិតជាមានទំនាក់ទំនងលើសពីមិត្តរួមការងាររឺយ៉ាងណានោះទេ។

៣ Sharon Chan

ចំពោះតារាស្រីរូបនេះក៏ធ្លាប់ទទួលបានពាក្យចចាមអារាមថាមានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Kenneth Ma ក្រោយមកលោកក៏បានចេញមុខបង្ហាញថាលោកនិងតារាស្រីរូបនេះមិនមានទំនាក់ទំនងអ្វីពិសេសលើសពីមិត្តរួមអាជីពនោះទេ៕