Dew Arisara ខំហោះទៅដើរលេងដល់អាមេរិកថាអោយសប្បាយប៉ុន្ដែប្រែក្លាយជាទុក្ខស្ទើរស្រក់ទឹកភ្នែកព្រោះបាត់របស់រាប់….! មានរូបភាព
កំពុងតែដើរលេងសប្បាយៗសម្រាប់តារាស្រីតួឆ្នាស់ឆ្នើមយ៉ាង Dew Arisara ជាមួយនិងសង្សាកំលោះរូបសង្ហាអ្នកមាន Sebastian Lee ទាំងពីរនាក់លំហែកាយដល់ប្រទេសអាមេរិក មានការបើកឡានដើរលេង ផុសរូបភាពស្វីតៗនៅក្នុង IG អោយអ្នកគាំទ្របានសរសើរជាញឹកញាប់
ប៉ុន្ដែជាក់ស្ដែង(20 សីហា 2021) ក៏មានកើតរឿងអាក្រក់ឡើងនៅពេលដែលកញ្ញា Dew ផុសសារនៅក្នុង IG ផ្ទាល់ខ្លួនថា ត្រូវចោរលួចរបស់ពីលើឡានខណៈធំដុំតែម្ដង ទើបធ្វើអោយសាម៉ីខ្លួនមានការសោកស្ដាយជាខ្លាំង នឹកដល់ប្រទេសថៃភ្លាមៗ ចំណែកឯកំលោះជាសង្សា ក៏បានផុសសារត្រូវចោរលួចរបស់មានតម្លៃប្រមាណជា 3 ម៉ឺនដុល្លារ
ទាំងអស់នេះចូលទៅពិនិត្យមើលនៅក្នុង IG របស់អ្នកទាំងពីរក៏មិនទាន់មានការ update អ្វីទាំងអស់ យើងក៏សុំអោយទាំងពីរនាក់មានសុវត្តិភាព ចាប់ខ្លួនអ្នកបង្ករបានឆាប់ៗ ហើយបានរបស់ត្រលប់មកវិញណាចា
អត្ថបទដោយ : នីត្តា