គូនេះចំណងស្នេហ៍រឹតផ្អែមល្ហែម! តួឯកប្រុសលោក Golf Pichaya ថ្មីៗនេះបានធ្វើក្លីបសំនួរចំលើយជាមួយគូស្នេហ៍ ប្រាប់ថាជីវិតគូពេលនេះគឺរីករាយមានក្ដីសុខ គិតគូរពីគម្រោងអនាគតរួមគ្នា។
ដោយតួឯកប្រុសលោក Golf តាំងពីបើកបង្ហាញគូស្នេហ៍ជាជនជាតិរុស្សីមក កាន់តែមានស្នាមញញឹមកាន់តែច្រើនថែមទាំងគូក៏បានធ្វើ Youtube ជាមួយគ្នា។ គូស្នេហ៍របស់លោក Golf នារីជនជាតិរុស្សីរូបនេះត្រូវបានអ្នកគាំទ្រលោក Golf ជាច្រើនស្រលាញ់ចូលចិត្តនិងប្រាប់ថាសាកសម គាំទ្រទាំងពីរនាក់ទៀតផង។ ចំណែកលោក Golf Pichaya ក៏ពេញចិត្តនិងចំណងស្នេហ៍លើកនេះផងដែរ ប្រាប់ថាបើអនាគតចំណងស្នេហ៍នៅតែល្អអ្នកទាំងពីរនឹងសាងអនាគតបង្កើតគ្រួសារតូចជាមួយគ្នា។ តោះមកមើលកម្រងរូបភាពអ្នកទាំងពីរខាងក្រោមនេះ៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ