តារាសម្ដែងស្រីនាង Pooklook Fonthip បានបង្ហោះសារដ៏ក្រៀមក្រំបង្ហោះប្រាប់ដល់ញាតិ្ដមិត្តជិតឆ្ងាយពីដំណឹងមរណះភាពរបស់អ្នកម្ដាយជាទីគោរពស្រលាញ់។ រូបនាងនិងក្រុមគ្រួសារមានទុក្ខធំដែលអ្នកម្ដាយបានលាចាកលោកហើយកាលពីយប់ថ្ងៃទី២១ ខែសីហាម្សិលមិញនេះ។
អ្នកម្ដាយរបស់នាងបានធ្លាក់ខ្លួនឈឺមកមួយរយះហើយ និងកាន់តែធ្ងន់ធ្ងរសម្រាកក្នុងមន្ទីពេទ្យពេលដែលគាត់បានដួលបោកក្បាលកាលពីប៉ុន្មានខែមុន។ អាការះរបស់គាត់ក្រោយពីដួលបោកក្បាលគឺបានសន្លប់ ពិនិត្យឃើញឈាមកកក្នុងខួរក្បាល។ ក្រោយវះកាត់អាការះអ្នកម្ដាយរបស់តារាស្រីនាង Pooklook នៅតែមិនធូរស្រាលដេកស្ដូកស្ដឹង រហូតមកដល់ថ្ងៃម្សិលមិញនេះអ្នកម្ដាយរបស់នាងបានបាត់ដង្ហើមលាចាកលោកចោលកូនៗហើយ។ តាំងពីអ្នកម្ដាយឈឺមកតារាស្រីនាង Pooklook តែងមានការបារម្មណ៍ម្ដាយជាខ្លាំងរហូតនាងប្រាប់ថានាងកើតស្រេ្ដសមិនអាចធ្វើកាងារ និងមកនៅមើលថែទាំម្ដាយ ការបាត់បង់អ្នកម្ដាយធ្វើឲរូបនាងសោកស្ដាយនិងសោកសៅជាខ្លាំង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ