Mew Nittha នៅតែមួយខែទៀតទេនិងបានបីកូនស្រីដំបូងរបស់ខ្លួនហើយប៉ុន្ដែមិនដឹងថាត្រូវសម្រាលបែបធម្មជាតិឬក៏…! មានរូបភាព

Mew Nittha ចាប់ផ្ដើមរាប់ថយក្រោយនៅសល់តែមួយខែទៀតទេបានជួបមុខកូនស្រីហើយ ទើបសម្រេចចិត្តត្រៀមខ្លួននិងសម្រាលបែបធម្មជាតិហើយ

រំភើបខ្លាំងណាស់ៗៗៗ ដើម្បីតស៊ូដើរដល់ខែចុងក្រោយរបស់អនាគតអ្នកម៉ាក់ស្អាត Mew Nittha ភរិយាជាទីស្រលាញ់របស់ Saint ដែលពេលនេះពរពោះបាន 33សប្ដាហ៍ហើយ រាប់ថយក្រោយនៅសល់តែមួយខែទៀតប៉ុណ្ណោះនិងបានឃើញមុខគ្នាហើយ

After Footer (Active) - damrei Mr1 Zone2

ទាំងដែល Mew Nittha បានបង្ហាញនៅក្នុងយូធូប  MewNittha ដោយនាងបានរៀបចំផែនការជាមុនថានិងសម្រាលតាមធម្មជាតិព្រមទាំងអោយហេតុផលថា ប្រសិនបើកូនដំបូងយើងវះកាត់នោះ ពរពោះលើកទីពីរក៏ត្រូវតែវះកាត់ដូចគ្នា តែនាងចង់សម្រាលបែបធម្មជាតិ ព្រោះចង់ទទួលដឹងពីភាពជាម្ដាយដល់ទីបំផុតនិងឯង ដោយនាងកំពុងតែប្រឹក្សាជាមួយគ្រូពេទ្យជាលំដាប់លំដោយពិតៗ

ទាំងអស់នេះ អ្នកម៉ាក់ Mew បានផុសសារថា  “Only 1 month to go…រំភើបបំផុតចា​កាន់តែអានពត៌មានលម្អិតពីការសម្រាលបែបធម្មជាតិហើយនិងបទពិសោធន៍ពីអ្នកគ្រប់គ្នាដែលចែករំលែកមកកាន់តែរំភើប”

គ្រប់គ្នាបានអានសាររបស់ Mew ហើយក៏នាំគ្នាចុចឡាយអោយហើយផ្ដល់កំលាំងចិត្តអោយនាងជាច្រើនពេញទឹកពេញដីតែម្ដង

អត្ថបទដោយ : នីត្តា