គូស្នេហ៍របស់តារាប្រុស Tle Tanapol មួយគូទៀតហើយ ដែលបានប្រកាសចែកផ្លូវគ្នានៅក្នុងឆ្នាំនេះ!

នៅក្នុងឆ្នាំនេះមានរឿងរ៉ាវស្នេហារបស់តារាប្រុសស្រីថៃប៉ុន្មានគូហើយ ដែលបានប្រកាសថាដើរដល់ទីបញ្ចប់និងមិនអាចបន្តរទៅមុខជាមួយគ្នាទៀតបាន។

សម្រាប់ដំណឹងនៃការបែកបាក់គ្នារបស់គូស្នេហ៍តារាប្រុសស្រីទាំងនេះ បានធ្វើអោយអ្នកគាំទ្ររបស់ពួកគេមានការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែពួកគេបានត្រឹមតែសោកស្តាយតែប៉ុណ្ណោះព្រោះរឿងរ៉ាវស្នេហាគឺមិនអាចបង្ខំ រឺសម្របទៅតាមចិត្តអ្នកគាំទ្របាននោះទេ។

After Footer (Active) - damrei Mr1 Zone2

ហើយកាលពីពេលថ្មីៗកន្លងទៅនេះ មានគូស្នេហ៍តារាមួយគូទៀតហើយ ដែលបានប្រកាសជាសារធារណៈនូវការចែកផ្លូវគ្នារបស់ពួកគេ គឺគូស្នេហ៍របស់លោក Tle Tanapol។ បើទោះបីលោកបានដកខ្លួនចេញពីសិល្បៈមួយរយៈដើម្បីព្យាបាលនិងមើលថែទាំខ្លួនរបស់លោកដែលកំពុងមានជំងឺក៏ពិតមែន ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនរបស់លោកជាច្រើន ហើយដំណឹងនៃការបាក់បែកជាមួយគូស្នេហ៍ក៏បានធ្វើអោយហ្វេនរបស់លោកជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង។

សម្រាប់មូលហេតុនៃការបែកបាក់នេះ អ្នកទាំងពីរក៏មិនបានបង្ហាញអ្វីអោយច្បាស់លាស់នោះដែរ គឺគ្រាន់តែប្រកាសនូវការចែកផ្លូវគ្នានិងដោយសន្តិវិធីតែប៉ុណ្ណោះ៕